• 2021-03-01 02:42:19
  • បាល់ទាត់

ទី​បំផុត Liverpool ​ស្គាល់​៣​ពិន្ទុ​នៅ​លីគ​អង់គ្លេស​វិញ​ហើយ​

  • 2021-03-01 02:42:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ហង្ស​ក្រហម ​បាន​ស្គាល់​ជ័យជម្នះ​ឡើង​វិញ​ហើយ ដោយ​យក​ឈ្នះ​លើ​ក្រុម​ Sheffield ​ក្នុង​លទ្ធផល ​២-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ហង្ស​ក្រហម​បាន​ប្រើប្រាស់​យុវជន​ច្រើន​។ ដោយ​ឡែក​ពួកគេ​នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល ​ដោយ Jones ​រក​បាន​១​គ្រាប់​នៅ​នាទី​៤៨ ​និង Bryan ​នៅ​នាទី​៦៤។ ២គ្រាប់​នេះ​ល្មម​សម្រាប់​ក្រុម Liverpool ​ដើម្បី​ស្គាល់​ជ័យជម្នះ​ឡើង​វិញ​ហើយ ​ក្រោយ​ពី​ខកខាន​ទទួល​បាន​៣​ពិន្ទុ ​៤​ប្រកួត​ជាប់​គ្នា​មក​ហើយ​ក្នុង​លីគ។

​លោក Klopp ​​បាន​បញ្ជាក់​ថា​កន្លង​មក​ទោះ​ជា​ចាញ់​ជាប់​គ្នា​ក៏​ដោយ ​ក៏​លោក​មិន​ដែល​គិត​អវិជ្ជមាន​លើ​ក្រុម​ដែរ។ ​លោក ​ក៏​បញ្ជាក់​បន្ថែម​ថា​ក្រុម Liverpool ​នឹង​តស៊ូ​រហូត​ដល់​ទី​បញ្ចប់ ​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​មួយ​៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់