• 2021-03-01 02:26:55
  • បាល់ទះ

ប្ដូរចង្កេះលើអាកាស សុវណ្ណនាថ ប្រាប់ពីគន្លឹះសាមញ្ញៗលោតឱ្យបានខ្ពស់

  • 2021-03-01 02:26:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វេត សុវណ្ណនាថ ជាកីឡាករបាល់ទះមិនអាជីព លំដាប់ជួរមុខល្បីឈ្មោះមួយរូបនៅកម្ពុជា ហើយ​អ្វី​ដែល​ប្រិយមិត្តកោតសរសើរនោះ គឺរូបគេ​មិនសូវជាខ្ពស់ប៉ុន្មានទេ ប៉ុន្តែលោតចេញទ្រូង និងអាចប្ដូរចង្កេះលើអាកាស យ៉ាងល្អកម្ររមានអ្នកធ្វើដូច។ ចម្ងល់មួយត្រូវបានចោទសួរទៅកាន់សុវណ្ណនាថ ថាតើធ្វើយ៉ាងណា​ដើម្បីលោតឱ្យបានខ្ពស់? មានរបៀបហាត់ច្រើន ប៉ុន្តែកីឡាករមកពីខេត្តកណ្ដាល បានចែករំលែកបីចំណុចសាមញ្ញៗដូចខាងក្រោម៖

-ទី១៖ ច្រកខ្សាច់ក្នុងពោះវៀនម៉ូតូចងចង្កេះលោតអន្ទាក់៖ តាមរយៈបទពិសោធផ្ទាល់ខ្លួនសុវណ្ណនាថប្រាប់ថា គឺត្រូវយកពោះវៀនម៉ូតូដែលមានខ្សាច់ចងចង្កេះ រួចលោតអន្ទាក់រាល់ថ្ងៃឱ្យបានយ៉ាងហោច ៣០០ ទៅ ៤០០ ដង នោះនឹងអាចនឹងលោតបានខ្ពស់ហើយ។

-ទី២៖ លោតវៃស្លឹកឈើ៖ ដៃគូដ៏សង់តង់របស់ម៉ាប់ឆ្វេងបានបន្ថែម បើអ្នកចង់លោតបានខ្ពស់វិធីទី២គឺលោតវៃស្លឹកឈើ ជាពិសេសហាត់នៅព្រលឹមស្រាងៗឬពេលព្រឹក។

-ទី៣៖ លោតកង្កែប៖ ត្រង់ចំណុចនេះសុវណ្ណនាថប្រាប់ឱ្យលោតលកង្កែបរាល់ថ្ងៃ ដោយក្នុង១ថ្ងៃត្រូវលោតឱ្យបាន​ ៣០ ទៅ ៤០ ដង។

កីឡាករល្បឺរន្ទឺពេញស្រុកខ្មែរ បានពន្យល់ណែនាំបន្តថា បើសិនជាអនុវត្តបីចំណុចនេះប្រចាំថ្ងៃ នោះអ្នកហាត់នឹងលោតបានខ្ពស់ជាក់ជាមិនខាន។ ដើម្បីឱ្យកាន់តែច្បាស់ សូមលោកអ្នក​ទស្សនាវីដេអូដែលយកចេញពី TikTok @Ti srey toch ដូចខាងក្រោម៖

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់