- 2021-03-01 02:04:31
- បាល់ទាត់
កម្រឃើញ អាជ្ញាកណ្ដាលប្រឆាំង VAR មិនឱ្យប៉េណាល់ទីទៅ Man Utd
- 2021-03-01 02:04:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្រឃើញ អាជ្ញាកណ្ដាលប្រឆាំង VAR មិនឱ្យប៉េណាល់ទីទៅ Man Utd
ចន្លោះមិនឃើញ
ក្រុមបិសាចក្រហម Manchester United លេងបានត្រឹមស្មើជាមួយក្រុម Chelsea ក្នុងលទ្ធផល ០-០ ប៉ុណ្ណោះសម្រាប់ការប្រកួតលីគកំពូលអង់គ្លេសនៅយប់មិញនេះ។
ក្នុងការប្រកួតនេះដែរ ក្រុមទាំងពីរប្រឹងសម្រុកណាស់ដែរ ប៉ុន្តែមិនមានគ្រាប់បាល់កើតឡើងសូម្បី១គ្រាប់។ តែក្នុងការប្រកួត គេបានចាប់អារម្មណ៍ទៅលើអាជ្ញាកណ្ដាលលោក Stuart Atwell ទៅវិញ ដែលបានសម្រេចចិត្តប្រឆាំងជាមួយបច្ចេកវិទ្យា VAR ។ នៅត្រង់កន្លែងនេះ ដៃរបស់ Callum Hudson-Odoi បានប៉ះពាល់ ដែលធ្វើឱ្យកីឡាករ Man Utd តវ៉ា។ ស្របពេល VAR ក៏បានផ្ដល់យោបល់ឱ្យមានបាល់ប៉េណាល់ទីដែរ ហើយបានហៅលោក Atwell ទៅពិនិត្យថែមទៀត។
យ៉ាងណាមិញ លទ្ធផលអាជ្ញាកណ្ដាលខាងលើមិនបានផ្ដល់ប៉េណាល់ទីនោះទេ។ ប្រភពកីឡាករបិសាចក្រហមបានបញ្ជាក់ថាលោក Atwell មិនផ្ដល់បាល់កន្លែងនេះ ដោយសារតែខ្ជិលនិងពាក្យរិះគន់ ស្របពេលច្បាប់វិញប្ដូរសឹងតែរាល់សប្ដាហ៍ទៅហើយ៕