• 2021-02-26 03:51:39
  • បាល់ទាត់

ភ្នាក់ងារ​ទម្លាយ​ឲ្យដឹង Haaland ពេល​នេះ​មាន​១០​ក្រុម​ចង់​បាន​រូបគេ

  • 2021-02-26 03:51:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Erling Haaland ខ្សែ​ប្រយុទ្ធ​កំពុង​ឡើង​ជើង​របស់​ក្លឹប Borussia Dortmund ពេល​នេះ​​មាន​១០​ក្រុម​ចង់​បាន​គេ បន្ទាប់​ពី​បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​អាល្លឺម៉ង់។

កីឡាករ​វ័យ​២០​ឆ្នាំ​រក​បាន​៣៣​គ្រាប់​​ក្នុង​ការ​បង្ហាញ​ខ្លួន​៣០​ប្រកួត​គិត​គ្រប់​កម្មវិធី ហើយ​កំពុង​មាន​ក្លឹប​ធំ​ៗ​ជា​ច្រើន​នៅ​តំបន់​អឺរ៉ុប​ចង់​បាន។ យោងតាម​ Mino Raiola ដែល​ជា​​ភ្នាក់ងារ​របស់ Haaland បាន​ទម្លាយ​ឲ្យ​ដឹង​ថា ពេល​នេះ​មាន​១០​ក្រុម​កំពុង​ចាប់​អារម្មណ៍​ចុះកុងត្រា​យក​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ន័រវែស។

Manchester United និង​ City សុទ្ធ​តែ​បាន​ទាក់ទង Haaland ខណៈ Chelsea និង Liverpool ក៏​ចូលរួម​ប្រជែង​ដូច​គ្នា។ ក្រុម​មក​ពី​អង់គ្លេស​ទាំង​៤​នេះ​ត្រូវ​ប្រជែង​ជាមួយ​ក្រុម​ធំ​៦​ផ្សេង​ទៀត ប្រសិន​សិន​បាន Haaland។

Real Madrid, Barcelona, Paris Saint-Germain និង Bayern Munich ត្រូវ​បាន​គេ​ជឿជាក់​ជា​ក្រុម​៤​ក្រុម​ចំណោម​៦​ក្រុម​ខាង​លើ​ដែល​ចង់​បាន Haaland។ ដំណឹង​ទាំង​នេះ​បាន​​បង្ហើប​ឲ្យ​ដឹង​ពី​លោក Mino Raiola។ Raiola បាន​រំពឹង​ទុក​ថា Haaland នឹង​ដើរ​តាម​គន្លង​របស់ Lionel Messi, Ronaldo និង Ibrahimovic៕ ​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់