• 2021-02-25 11:51:14
  • បាល់ទាត់

Messi ឬក៏ Ronaldo! ខ្សែការពារ Man Utdថា កីឡាករ Real ម្នាក់នេះល្អជាង

  • 2021-02-25 11:51:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារ​ក្លិប​ Manchester United កីឡាករ Eric Bertrand Bailly បាន​និយាយ​កាល​ពី​ពេលថ្មីៗ​នេះ​ថា​ បើ​ឲ្យ​គេ​រើស​រវាង​ Lionel Messi និង​ Cristiano Ronaldo គេ​គិត​ថា Sergio Ramos ល្អ​ជាង​ទៅ​វិញ​។

Eric បាន​និយាយថា​៖" អ្នក​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ចាប់​អាជីព​បាល់​ទាត់​បំផុត​គឺ​ Ramos នេះ​ឯង​។ ខ្ញុំ​មាន​មោទនភាព​លើ​គេ​យូរ​ហើយ​ ពី​ព្រោះ​គេ​រក​បាន​ស្នាដៃ​ច្រើន​នៅ​ក្នុង​វិស័យ​មួយ​នេះ​ ហើយ​រាល់​ថ្ងៃ​គេ​នៅ​តែ​បន្ត​ស្ថិត​ក្នុង​កីឡាករ​លំដាប់​ដដែល​ "។

កីឡាករ​ខាង​លើ​បាន​បន្ត​ថា​៖" ចំពោះ​ខ្ញុំ​ ខ្ញុំ​គិត​ថា​គេ​នេះ​ហើយ​ជា​កីឡាករ​ល្អ​ជាង​គេនៅ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​។ អ្នក​ផ្សេង​ ខ្ញុំ​មិន​ដឹង​គេ​គិត​ម៉េច​ទេ​ តែ​ចំពោះ​ខ្ញុំ​គឺ​គេ​ហ្នឹង​ហើយ​។ រវាង​ Ronaldo និង Messi នរណា​ល្អ​ជាង​ ខ្ញុំ​រើស​ Ramos នេះ​វិញ​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Ramos បាន​ប្រឡូក​ក្នុង​វិស័យ​បាល់ទាត់​តាំង​ពី​ឆ្នាំ​២០០៣​មក ដោយ​ចូល​រួម​លេង​បាន​ ៦៦៨ប្រកួត​ ​រក​គ្រាប់​បាល់​បាន​ ១០០គ្រាប់​ និង​ធ្លាប់​ឈ្នះ​ពាន​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ច្រើន​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់