• 2021-02-25 11:03:07
  • បាល់ទាត់

Guardiola ប្រាប​អ្នក​កាសែត​ថា Man City ជោគជ័យ​ដោយសារ​តែ​សម្បូរ​លុយ​ច្រើន

  • 2021-02-25 11:03:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​សន្និសីទ​កាសែត​ក្រោយ​ការ​ប្រកួត​រវាង​ Manchester City ប៉ះ​នឹង​ក្លឹប Borussia Mochengladbach មាន​អ្នក​កាសែត​មួយ​រូប​សួរ​លោក Pep Guardiola អំពី​មូលហេតុ​នៅ​ក្រោយ​ការ​ឈ្នះ​របស់ Manchester City ១៩ប្រកួត​ជាប់​ៗ​គ្នា។

ភ្លាមៗ​នោះ​លោក Guardiola បាន​ឆ្លើយ​ទៅ​វិញ​ថា៖ " យើង​មាន​លុយ​ច្រើន ដើម្បី​ទិញ​កីឡាករ​ល្អៗ​ " ។

អ្នកចាត់ការ​មក​ពី​តំបន់​ស្វយ័ត​កាតាឡាន់​បាន​បន្ត​ថា៖ " វា​ជា​ការពិត​ណាស់ បើ​គ្មាន​កីឡាករ​មាន​គុណភាព​ទេ យើង​មិន​អាច​សម្រេច​វា​បាន​ទេ។ ពួក​គេ​លេង​ប្រកួត ដើម្បី​តែ​ឈ្នះ​ " ។

Manchester City ចំណាយ​ទឹកប្រាក់​អស់​ជាង ២.៨ប៊ីលាន​ដុល្លារ​ ដោយ​គ្រាន់​តែ​ចាយ​លើ​កីឡាករ​ក្នុង ២០ឆ្នាំ​ចុង​ក្រោយ​នេះ តែ​ក្លឹប​នេះ​ចាយ​ចាប់​ផ្ដើម​ច្រើន នៅ​ពេល​ដែល​លោក Guradiola ឡើង​មក​កាន់​ប៉ុណ្ណោះ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់