- 2021-02-25 02:40:01
- បាល់ទាត់
រឿងត្រូវដឹង! ១២ប្រកួតចុងក្រោយ Barca ស៊ី Elche សរុប ៣៦-០
- 2021-02-25 02:40:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងត្រូវដឹង! ១២ប្រកួតចុងក្រោយ Barca ស៊ី Elche សរុប ៣៦-០
ចន្លោះមិនឃើញ
Barcelona បានយកឈ្នះ Elche ៣-០ កាលពីយប់មិញ ធ្វើឲ្យពួកគេឡើងមកកាន់លេខ៣នៃតារាងពិន្ទុ La Liga គម្លាត៥ពិន្ទុពីក្រុមកំពូលតារាង Atletico Madrid។
មើលតាមស្ថិតិរបស់ក្រុមទាំងពីរ ក្នុងចំណោម១២ប្រកួតចុងក្រោយជួបគ្នា Elche រកមិនបានមួយគ្រាប់សោះទល់នឹង Barcelona។ ប៉ុន្តែ Barcelona បានទាត់បញ្ចូលទី Elche ដល់ទៅ៣៦គ្រាប់ឯណោះ។ នេះមានន័យថា ៣៦-០។
ពេលចុងក្រោយដែល Elche រកបានមួយគ្រាប់ទល់នឹង Barca គឺនៅឆ្នាំ១៩៧៨ ពេលដែល លោក Marcelo Trobbiani ទាត់បញ្ចូលទីក្នុងការប្រកួតចាញ់ ៥-១។ គិតត្រឹមពេលនេះ ១៩ប្រកួតហើយ Elche មិនឈ្នះ Barca សោះ។ ជ័យជម្នះចុងក្រោយរបស់ពួកគេគឺនៅឆ្នាំ១៩៧៥ លទ្ធផល ១-០៕