• 2021-02-25 02:02:38
  • បាល់ទាត់

អតីត​កីឡាករ United ម្នាក់​ថា គ្មាន​ក្រុម​ណា​អាច​បញ្ឈប់ City បាន​ទេ​នៅ​ពេល​នេះ

  • 2021-02-25 02:02:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Owen Hargreaves បាន​សរសើរ​ដល់​ការ​លេង​របស់ Manchester City បន្ទាប់​ពី​ពួក​គេ​បាន​យក​ឈ្នះ ២-០ នៅ Champions League លើ​ក្រុម Monchengladbach កាល​ពី​យប់​មិញ។

២​គ្រាប់ កើតឡើង​​ដោយ Bernardo Silva និង Gabriel Jesus បាន​ជួយ​ឲ្យ​ក្រុម​លោក Pep Guardiola មាន​ផល​ចំណេញ​​ខ្ពស់ ពេល​លេង​ជើង​ទី​ពីរ​ក្នុង​ដី​ខ្លួន​ឯង​វិញ​ក្នុង​​វគ្គ​១៦​ក្រុម​ចុងក្រោយ។ នេះ​គឺ​ជា​ការ​ឈ្នះ​១៩​ប្រកួត​ជាប់​គ្នា​សម្រាប់ Man City។

City ត្រូវ​បាន​រំពឹង​ជា​ក្រុម​មួយ​ដែល​គេ​គិត​ថា អាច​នឹង​ឈ្នះ​ពាន UCL រដូវ​កាល​នេះ ហើយ​ពួក​គេ​ក៏​កំពុង​ស្វែង​រក​ពាន​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ផង​ដែរ។ Hargreaves ដែល​ជា​អតីត​កីឡាករ​របស់ United បាន​​និយាយ​ថា ពេល​នេះ​គ្មាន​ក្រុម​ណា​អាច​បញ្ឈប់ City បាន​ទេ។ មាន​​តែ​ពួក​គេ​ទេ​ដែល​អាច​បញ្ឈប់​ខ្លួន​ឯង​បាន​តាមរយៈ​ការ​បង្កើត​កំហុស​និង​របួស​កីឡាករ៕ ​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់