- 2021-02-24 10:58:18
- បាល់ទាត់
យ៉ាងច្រើន ១០ក្លឹប ប៉ុណ្ណោះនៅអឺរ៉ុប ដែលមានសមត្ថភាពអាចយក Haaland មកលេងបាន
- 2021-02-24 10:58:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យ៉ាងច្រើន ១០ក្លឹប ប៉ុណ្ណោះនៅអឺរ៉ុប ដែលមានសមត្ថភាពអាចយក Haaland មកលេងបាន
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធន័រវែស Erling Braut Haaland ត្រូវបានក្លឹបរាប់ភ្លេចរាប់ពីអង់គ្លេស រហូតដល់អាល្លឺម៉ង់ ចាប់អារម្មណ៍ តែមានក្លឹបចំនួន ១០ប៉ុណ្ណោះយ៉ាងច្រើន មានសមត្ថភាពទិញគេបាននេះបើតាមការលើកឡើងរបស់ភ្នាក់ងារកីឡាករជនជាតិអ៊ីតាលី Mino Raiola។
លោកបាននិយាយថា៖ " វាច្បាស់ដូចថ្ងៃអញ្ចឹង ដែលនរណាៗក៏ពេញចិត្តនឹង Haaland ណាស់ ព្រោះគ្មានកីឡាករណាលេងល្អក្នុងអាយុនេះទេ។ Haaland មានអនាគតណាស់ ចំពេលដែលតារាបាល់ទាត់ល្បីៗដូចជា Zlatan, Ronaldo, Messi មានវ័យកាន់តែចាស់ " ។
លោកបានបន្តថា៖ " យ៉ាងច្រើនមានតែ ១០ក្លឹបទេ ដែលមានសមត្ថភាពយក Haaland បាន ហើយឲ្យគេនូវកន្លែងលេងដូចនៅ Dortmund។ ចំណោមនោះ មាន ៤ក្លឹបនៅអង់គ្លេស " ។
បើតាមសារព័ត៌មានជាច្រើនបានឲ្យដឹងថា ក្លឹបទាំង ៤នៅអង់គ្លេសនោះគឺ Manchester United និងអ្នកជិតខាង City ព្រមទាំង Chelsea និង Liverpool។ ក្រៅពីនោះមាន Real Madrid, Barcelona, Juventus, Bayern Munich និង Paris Saint-Germain៕