• 2021-02-24 07:24:58
  • ប្រដាល់

ក្នុង​ថ្ងៃ​កំណើត Floyd បង្ហាញ​មុខ​សង្សារ​ថ្មី​ដើមទ្រូង​សិចស៊ី​មិន​ធម្មតា

  • 2021-02-24 07:24:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Floyd Mayweather បាន​ណែនាំ​មិត្តស្រី​ថ្មី​​មាន​ឈ្មោះ​ថា Anna Monroe ឲ្យ​មិត្តភ័ក្ដិ​ស្គាល់​ ក្នុង​ថ្ងៃ​កម្មវិធី​ជប់លៀង​ខួប​កំណើត​របស់​ខ្លួន​ឈាន​ចូល​វ័យ​៤៤​ឆ្នាំ​កាល​ពី​សប្ដាហ៍​មុន។

Floyd បាន​រៀបចំ​​កម្មវិធី​ជប់លៀង​នៅ​ឯ​ទីក្រុង Fort Lauderdale រដ្ឋ Florida មុន​ថ្ងៃ​កំណើត​​ពិត​ប្រាកដ ពោល​តាម​ពិត​ទៅ​គេ​កើត​នៅ​ថ្ងៃ​ទី ២៤ ខែ​ កុម្ភៈ។ ត្បិត​តែ​ក្នុង​កម្មវិធី​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​បាន​អញ្ជើញ​ម៉ូដែល​មក​ជា​ច្រើន ប៉ុន្តែ​​គេ​ចាប់​អារម្មណ៍​លើ Monroe តែ​ម្នាក់​គត់។

មិត្ត​ម្នាក់​បាន​ខ្សឹប​ប្រាប់​សារព័ត៌មាន​ថា Mayweather បាន​ណែនាំ Anna ឲ្យ​មិត្ត​ទាំង​អស់​ស្គាល់​ថា​នាង​គឺ​ជា​ ម្ចាស់ក្សត្រី​របស់​គេ។ ទំនាក់ទំនង​របស់​ពួក​គេ​កាន់​តែ​ស្អិតល្មួត ហើយ​ការ​ណែនាំ​នាង​ក្នុង​កម្មវិធី​ធំ​បែប​នេះ ធ្វើ​​ឲ្យ​គ្រប់​យ៉ាង​ឈាន​​ដល់​កម្រិត​បន្ត​ទៀត។

Anna ដែល​ធ្វើ​ការ​​ជា​ប្រធាន​ផ្នែក​​រាំ​ក្នុង​ក្លឹប Floyd’s Girl Collection បាន​បង្ហោះ​រូប​​យ៉ាង​សិចស៊ី​ក្នុង​ថ្ងៃ​ចូលរួម​កម្មវិធី​របស់ Floyd៕ ​

​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់