• 2021-02-23 02:46:38
  • ប្រដាល់

សែន​ មករា៖​ រឿង​ល្បី​ឈ្មោះ​មិន​ចេះ​តែ​ល្បី​ទេ​ ទាល់តែ​យើង​ខំប្រឹង​ណាស់​

  • 2021-02-23 02:46:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វ័យ​ក្មេង​ទើប​ប្រឡូក​បាន​ប្រហែល​ ១០​ខែ​ សែន​ មករា​ ថា​រឿង​ចង់​ល្បី​ឈ្មោះ​គឺ​ចង់​ណាស់​ ចង់​ល្បី​ដូច​ ចាន់​ រតនា​ អីចឹង​ប៉ុន្តែ​មិន​ចេះ​តែ​អាច​ល្បី​នោះ​ឡើយ​ទាល់តែ​ខំប្រឹង​ណាស់​ទើប​អាច​ល្បី។​

សែន មករា (ខៀវ)

សែន​ មករា​ បាន​ឲ្យ​ដឹង​ថា​ គិត​តាំង​ពី​ចូល​ហ្វឹកហាត់​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ប្រហែល​ ១០​ខែ ​មក​ហើយ​ និង​ឡើង​ប្រកួត​បាន​ ១៧​ដង​ ឈ្នះ ​១២​ ចាញ់ ៥។​ ងាក​ទៅ​ការ​ប្រកួត​ចុង​ក្រោយ​កាល​ពី​ថ្ងៃសៅរ៍មុន​នៅ​សង្វៀន​បាយ័ន​ជា​មួយ​ នួន​ រ៉ាថេត​ រូប​គេ​ទទួល​ស្គាល់​នូវ​បរាជ័យ​ និង​មើល​ឃើញ​ពី​ចំណុច​ខ្វះខាត​មួយ​ចំនួន​របស់​ខ្លួន​នោះ​គឺ​ភាព​ក្មេងខ្ចី​ បទ​ពិសោធ​នៅ​តិច​ពី​ការ​ប្រកួត។​

សែន មករា (ខៀវ)

បើ​និយាយ​ពី​គោលដៅ​ និង​មហិច្ឆតា​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​នេះ​ សែន​ មករា​ ថា​ចង់​ល្បី​ឈ្មោះ​ដូច​រៀមច្បង​ ចាន់​ រតនា​ ចង់​វ៉ៃ​ល្អ​ដូច​ផង​ដែរ។​ សិស្ស​គុន​មក​ពី​ក្លឹប​សែនក្លាហាន​ខេត្ត​បាត់ដំបង​រូប​នេះ​ក៏​ព្យាយាម​ដាស់តឿន​ខ្លួន​ឯង​ឲ្យ​ខំប្រឹង​ប្រែង​ជា​និច្ច​ ព្រោះ​បើ​ចង់​ល្បីឈ្មោះ​គឺ​មិន​មែន​ជា​រឿង​ងាយ​ឡើយ។​

សែន មករា (ខៀវ)

រំលឹក​ដែរ​ថា​ កីឡាករ​ សែន​ មករា​ ជា​សិស្ស​គុន​មក​ពី​ក្លឹប​សែនក្លាហាន​ខេត្ត​បាត់ដំបង​ ទើប​ប្រឡូក​គុន​ខ្មែរ​បាន​ប្រហែល១០​ខែ​ប៉ុណ្ណោះ។​ ប្រកួត​ចុង​ក្រោយ​ចាញ់​ពិន្ទុ​កីឡាករ​ នួន​ រ៉ាថេត​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី២០​ ខែ​កុម្ភៈ​ ២០២១​ លើ​សង្វៀន​បាយ័ន៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់