• 2021-02-23 02:32:08
  • បាល់ទាត់

Spurs កំណត់​គោលដៅ​លើ​អ្នក​ចាត់ការ​មួយ​រូប​ ទុក​​យក​មក​ជំនួស Mourinho

  • 2021-02-23 02:32:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Spurs នឹង​យក​​លោក Julian Nagelsmann មក​​ជំនួស​កន្លែង​លោក Jose Mourinho ប្រសិន​បើ​អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​មិន​អាច​ស្រោចស្រង់​ក្រុម​ឲ្យ​ងើប​​ឡើង​វិញ។

Mourinho បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​កៅអី​ក្ដៅ បន្ទាប់​ពី​ចាញ់​៥​ប្រកួត​នៅ​៦​ប្រកួត​ចុងក្រោយ។ ១២​ថ្ងៃ​​ខាង​មុខ​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​កំណត់​ថា តើ Jose នឹង​​បន្ត​នៅ​ជា​អ្នក​ចាត់​ការ​របស់ Spurs នៅ​រដូវ​កាល​​ក្រោយ​ឬ​ក៏​អត់។

ប្រកួត​បន្ទាប់ Spurs នឹង​ត្រូវ​ជួប Wolfsberg នៅ​ពាន Europa League នៅ​ថ្ងៃ​ពុធ​ មុន​ពេល​បន្ត​លេង​ក្នុង​លីគ​ប៉ះ Burnley, Fulham និង Crystal Palace។ តាម​គម្រោង Spurs បាន​ត្រៀម​រួចរាល់​​ដើម្បី​ជំនួស​កន្លែង Mourinho ដោយ​​​សម្លឹង​ឃើញ​​ចាត់​ការ​របស់​ក្រុម RB Leipzig លោក Nagelsmann ជា​គោលដៅ​ទី​មួយ។

លោក Nagelsmann

Nagelsmann អ្នក​ចាត់​ការ​សញ្ជាតិ​អាល្លឺម៉ង់​​ធ្លាប់​ត្រូវ​បាន​ទាក់ទង​ពី Chelsea កាល​ពី​ខែ​មុន មក​ជំនួស​កន្លែង Frank Lampard ប៉ុន្តែ​​លោក​បាន​បដិសេធ​សំណើ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់