• 2021-02-22 11:31:04
  • បាល់ទាត់

ល្ហិចល្ហៀង​ថា Haaland កំពុង​ត្រូវ​បាន​ Real ចែចូវ​ចង់​បាន​សម្រាប់​រដូវកាល​ក្ដៅ​ខាង​មុខ

  • 2021-02-22 11:31:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Erling Braut Haaland ត្រូវ​បាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​បាន​និយាយ​ថា​ កំពុង​ត្រូវ​បាន​ ក្លឹប​ Real Madrid ចង់​បាន​ពី​ក្លឹប​ Borussia Dortmund សម្រាប់​រដូវកាល​ក្ដៅ​ខាង​មុខ​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Transfermarket កាល​ពី​ពេល​ថ្មីៗ​នេះ​។

ក្លឹប​អេស្ប៉ាញ​ខាង​លើ​នេះ​ កំពុង​ពិនិត្យ​លទ្ធភាព​ទិញ​យក ​កីឡាករ​ន័រវែស​នេះ​នៅ​ក្នុង​តម្លៃ​ខ្លួន​ទៅ​តាម​ទី​ផ្សារ​បច្ចុប្បន្ន​នេះ​ ដែល​មាន​ចំនួន​រហូត​ទៅ​ដល់​ជាង​ ១៣៣លាន​ដុល្លារ​។

បើ​តាម​ប្រភព​ខាង​លើ​ដដែល​ ក្លឹប​ Real Madrid មិន​ទាន់​បញ្ជាក់​ពី​រយៈពេល​កុងត្រា​ ក៏​ដូច​ជា​ប្រាក់ខែ​សម្រាប់​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​រូប​នេះ​នៅ​ឡើយ​ទេ​។

ទាក់ទិន​នឹង​ព័ត៌មាន​ខាង​លើ​នេះ​ ខាង​ Dortmund មិន​ទាន់​ឆ្លើយ​តប​យ៉ាង​ម៉េច​ទេ​ទៅ​នឹង​សំណើ​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Haaland បាន​មក​លេង​ឲ្យ​ Dotmund តាំង​ពី​ដើម​ឆ្នាំ​២០២០​មក​ដោយចូលរួមប្រកួត​បាន​ ៤៣​ប្រកួត​ ស៊ុតចូល ៤៣គ្រាប់ និង​ចប់​កុងត្រា​ទៅ​វិញ​នៅ​ឆ្នាំ​២០២៤​ខាង​មុខ​៕

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់