• 2021-02-18 13:06:01
  • បាល់ទាត់

PL បដិសេធ​សំណើ​បង្កើត​ Champions League ម៉ូត​ថ្មី​របស់​ UEFA

  • 2021-02-18 13:06:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាប័ន​ UEFA គ្រោង​នឹង​បង្កើត​ប្រកួត​ពាន​ Champions League ម៉ូត​ថ្មី​ដោយគ្រោង​ បន្ថែម​ក្រុម​ឲ្យ​ចូល​រួម​ពី​ ៣២​ក្រុម​ ទៅ​៣៦​ក្រុម​ ថែម​ទាំង​បន្ថែម​ការ​ប្រកួត​ពី​ ១២៥ប្រកួត​ ទៅ​២២៥​ប្រកួត​ ចាប់​ពី​ឆ្នាំ​២០២៤ខាង​មុខ​។

តប​នឹង​សំណើ​ខាង​លើ​ នាយក​ក្លឹប​ទាំង​ ២០​របស់​ Premier League បាន​ធ្វើ​សេចក្ដី​សម្រេច​ជា​រួម បដិសេធ​សំណើ​បង្កើត​ប្រកួត​ពាន​ Champions League ម៉ូដែល​ថ្មី​របស់​ UEFA ខាង​លើ​នៅ​ក្នុង​ថ្ងៃ​នេះ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail ។

មូល​ហេតុ​ដែល​ PL សម្រេច​ចិត្ត​បែប​នេះ​ ដោយ​សារ​តែ​ ខ្លាច​បាត់​បង់​ចំណូល​នៅ​ក្នុង​ការ​ចាក់​ផ្សាយ​ប្រកួត​ផ្សេងៗ​។

ជាពិសេស​គឺ​ ខ្លាច​អត់​មាន​ពេល​គ្រប់​គ្រាន់​នៅ​ក្នុង​ការ​ចូលរួមប្រកួត​ផ្សេង​ៗ ដូច​ជា​​ប្រកួតពាន​ Carabao ដែល​ធ្វើ​ឲ្យ​ខាត​ចំណូល​ ក្លឹប​នីមួយៗ​ ក៏​ដូចជា​ស្ថាប័ន​ PL ទាំង​មូល​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់