• 2021-02-18 03:58:46
  • បាល់ទាត់

Ronaldo ហួស​ចិត្ត​ បាល់​កំពុង​​វាយ​បក​ស្រាប់​តែ Sandro មក​ពាំង​ពី​មុខ​បុក​គ្នា​ប្រាវ

  • 2021-02-18 03:58:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ជួប​រឿង​មិន​សប្បាយ​ចិត្ត​ច្រើន​ ក្នុង​ការ​ប្រកួត Juventus បរាជ័យ​ដោយ​សារ​ Porto ២-១។

កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​ហាក់​មិន​សប្បាយ​ចិត្ត​ជាមួយ​អាជ្ញាកណ្ដាល​ សម្រាប់​ការ​មិន​ផ្ដល់​បាល់​ប៉េណាល់ទី ពេល​ដែល Sanusi កីឡាករ​របស់ Porto ធ្វើ​ឲ្យ​​គេ​ដួល​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់។ គេ​បាន​ទៅ​តវ៉ា​ជាមួយ​អាជ្ញាកណ្ដាល​​យ៉ាង​តឹង​សរសៃ​​ក។

រឿង​មិនចិត្ត​មួយ​ទៀត​បាន​កើត​ឡើង​ ពេល​ដែល Ronaldo បាន​​ញាក់​ដាច់​​កីឡាករ​របស់ Porto បម្រុង​នឹង​វាយ​បក សម្រាប់​ដែល Alex Sandro ដែល​ជា​មិត្តរួម​ក្រុម​មក​ឈរ​ពាំង​ពី​មុខ​ទៅ​វិញ។ សកម្មភាព​បែប​នេះ​បាន​ធ្វើ​ឲ្យ​ម្ចាស់​ពាន Ballon d’Or ៥​សម័យ​ហួស​ចិត្ត​យ៉ាង​ខ្លាំង។

ការ​បរាជ័យ ២-១ មិន​ទាន់​ជា​រឿង​អស់​សង្ឃឹម​សម្រាប់ Juventus ឡើយ ព្រោះ​ពួក​គេ​នៅ​សល់​ប្រកួត​ជើង​ទី​ពីរ ដែល​ត្រឡប់​​ទៅ​លេង​នៅ​ទឹក​ដី​ Juventus Stadium វិញ​ម្ដង៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់