• 2021-02-16 09:27:16
  • កីឡា​ផ្សេង​ៗ

ទិដ្ឋភាព​អស្ចារ្យ​តាម​ឆ្នេរ​ ទាញ​ចិត្ត​អ្នក​រៀបចំ​គ្រោង​ប្រណាំង​កង់​ពិភពលោក​នៅ​កំពង់សោម​

  • 2021-02-16 09:27:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុចា​ ថា​ខេត្ត​ព្រះសីហនុ​ នឹង​ត្រូវ​រៀបចំ​ការ​ប្រកួត​ប្រណាំង​កង់​ពិភពលោក​ នៅ​ដើម​ឆ្នាំ​២០២២​ ខាង​មុខ​នេះ។​

រូបភាព CAMSOC

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ​ការ​ប្រណាំង​កង់ ​នៃ​ក្ដី​ស្រឡាញ់​ ១៤ ​កុម្ភៈ​ នេះ​គឺ​បាន​បញ្ចប់​ទៅ​ដោយ​រលូន និង​មាន​អ្នក​ចូលរួមគ្រប់ទិសទី។​ ទិដ្ឋភាព​ស្រស់បំព្រង​ ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​ល្អ​ស្អាត​ដែល​លេច​ត្រដែត​ទាំង​នេះ​គឺ​ពិត​ជា​បាន​ផ្សព្វផ្សាយ​ពេញ​ផ្ទៃ​ប្រទេស​ និង​លើ​ឆាក​អន្តរជាតិ។​

រូបភាព CAMSOC

អ្នក​ជំនាញ​ផ្នែកកីឡា​ខាង​លើ​បន្ត​លើក​ឡើង​ថា​ តាម​រយៈ​នៃ​ការ​រៀបចំ​បាន​ល្អ​ ទទួល​បាន​ជោគជ័យ​ និង​ទិដ្ឋភាព​ស្អាតៗ​តាម​ឆ្នេរ​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ឯកឧត្ដម​ ថោង​ ខុន​ គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ជា​ច្រើន​ទៀត​ ដូច​ជា​ប្រណាំង​កង់​ពិភពលោក​ លើក​ទី២​ ដើម​ឆ្នាំ​ ២០២២។​ ការ​ប្រណាំង​នេះ​គឺ​ចាប់​ផ្ដើម​ជិះ​ពី​ខេត្ត​ព្រះសីហនុ​តែ​ម្ដង។​

រូបភាពលើផេក Pisnoka

រំលឹក​ដែរ​ថា​ សហព័ន្ធ​ទោចក្រយាន​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​ និង​ Cambodia Organizer ​បាន​រៀបចំ​ការ​ប្រណាំង​កង់​នៃ​ក្ដី​ស្រឡាញ់​ ១៤​កុម្ភៈ​ ២០២១​ នេះ​នៅ​ខេត្ត​ព្រះសីហនុ​ ទើប​បញ្ចប់​ថ្មីៗ​នេះ។​ អ្នក​ចូលរួម​មាន​ទាំង​អ្នក​ជំនាញ​ និង​អ្នក​ជិះ​កម្សាន្ត​មាន​ប្រហែល​ជិត​ ៤០០​នាក់​ ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់