• 2021-02-15 03:23:23
  • បាល់ទាត់

Maguire ​ថា​តាំង​ពី Klopp ​និយាយ​បែប​នេះ ​ក្រុម Man Utd ​លែង​បាន​ប៉េណាល់ទី​

  • 2021-02-15 03:23:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Harry Maguire ​មិន​អស់​ចិត្ត​ចំពោះ​អាជ្ញាកណ្ដាល​ដែល​មិន​បាន​ផ្ដល់​បាល់​ប៉េណាល់ទី​ឱ្យ​ខ្លួន ​នៅ​ពេល​ដែល​ក្រុម West Brom ​បាន​បង្ក​កំហុស​នៅ​តំបន់​គ្រោះ​ថ្នាក់​យប់មិញ​នេះ​។

​ក្រុម Man Utd ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម West Brom ​ក្នុង​លទ្ធផល ​១-១ ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។ ​យ៉ាងណាមិញ​ការ​ប្រកួត​នៅ​យប់មិញ​នេះ ​ក្រុម Man Utd ​បាន​គ្រប​ទៅ​លើ​ក្រុម​ម្ចាស់​ផ្ទះ​មែនទែន ប៉ុន្តែ​ចុង​ក្រោយ​ពួកគេ​មិន​អាច​យក​៣​ពិន្ទុ​បាន​ឡើយ។ ​

​Maguire ​ប្រធាន​ក្រុម​បិសាច​ក្រហម ​បាន​អះអាង​ថា​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ ​ក្រុម Man Utd ​សម​តែ​ទទួល​បាន​បាល់​ប៉េណាល់ទី​១​គ្រាប់ ​ដោយសារ​តែ​កីឡាករ​ក្រុម West Brom ​បាន​បង្ក​កំហុស​នៅ​តំបន់​គ្រោះ​ថ្នាក់។ តែ​ចុង​ក្រោយ​អាជ្ញាកណ្ដាល​បែរ​ជា​មិន​បាន​ផ្ដល់​បាល់​ពិន័យ​ទៅ​វិញ។ ​

​អតីត​កីឡាករ Leicester City ​ខាង​លើ​បាន​បញ្ជាក់​បន្ថែម​ថា ​Man Utd ​មិន​ទទួល​បាន​បាល់​ប៉េណាល់ទី​ដូច​មុន​ឡើយ ក្រោយ​ពី​លោក Klopp ​បាន​និយាយ​បន្ទោស​និង​ថា​អាជ្ញា​កណ្ដាល​កាន់​ជើង​តែ​ក្រុម Man Utd ​មក។ ​ដោយ​សុទ្ធ​តែ​ជា​រឿង​មិន​ពិត​ទាំង​អស់​ដែល​អ្នក​ចាត់ការ​ក្រុម Liverpool ​និយាយ​គ្មាន​អំណះអំណាង​ត្រឹមត្រូវ​ឡើយ៕​

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់