• 2021-02-14 02:52:18
  • បាល់ទាត់

Klopp ​ថា Liverpool ​អស់​ឱកាស​ត្រឹម​នេះ​ហើយ ​រឿង​ពាន Premier League ​

  • 2021-02-14 02:52:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Jurgen Klopp ​បាន​អះអាង​ថា​ក្រុម Liverpool ​អស់​ឱកាស​ក្នុង​ការ​ប្រជែង​ពាន​រង្វាន់ English Premier League ​នា​រដូវ​កាល​នេះ​ទៅ​ហើយ។

​ក្រុម Liverpool ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Leicester City ​កាល​ពី​យប់មិញ​នេះ ​ក្នុង​លទ្ធផល ​៣-១។ ​ក្រុម​របស់​លោក Klopp ​បាន​បើក​ការ​នាំ​មុខ​មុន​ទៅ​លើ​ក្រុម​ម្ចាស់​ផ្ទះ​ទៅ​ហើយ ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​នៅ​ចុង​ម៉ោង​ពួកគេ​របូត​គ្រាប់​បាល់​ដល់​ទៅ​៣​គ្រាប់​ធ្វើ​ឱ្យ​ការ​ប្រកួត​ប្រែប្រួល​ខ្លាំង​មែនទែន។ ​

​លោក Klopp ​បាន​ហៅ​ការ​បរាជ័យ​នៅ​យប់មិញ​នេះ​ថា​ជា​ការ​បញ្ចប់​ការ​ការពារ​តំណែង​ជើង​ឯក​របស់​ក្រុម Liverpool ​ទៅ​ហើយ។ ​ការ​និយាយ​បែប​នេះ​ក៏​ដោយសារ​តែ​បច្ចុប្បន្ន​នេះ ​ក្រុម Liverpool ​នៅ​លេខ​៤​កំពុង​ចាញ់​ពិន្ទុ​ក្រុម Man City ​ដល់​ទៅ​១៣​ពិន្ទុ ​ហើយ​ក្រុម​របស់​លោក Pep ​ថែម​ទាំង​សល់​ការ​ប្រកួត​ក្នុង​ដៃ​១​ប្រកួត​ទៀត​ឯ​ណោះ៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់