• 2021-02-11 09:15:10
  • កីឡា​ផ្សេង​ៗ

ប្រណាំង​កង់​ បោះតង់​តាម​ឆ្នេរ​អូរ​ឈើទាល ​ថ្ងៃ​១៤​ កុម្ភៈ​ ចុះឈ្មោះ​ប្រហែល​ ២០០​នាក់​ហើយ​

  • 2021-02-11 09:15:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​បើ​តាម​ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ និង​អ្នក​រៀបចំ​ការ​ប្រណាំង​កង់​ថ្ងៃ១៤ ​កុម្ភៈ​ ២០២១​ ខាង​មុខ​នេះ​បាន​បញ្ជាក់​កាល​ពី​ម្សិលមិញ​នេះ​ថា​ មក​ដល់​ពេល​នេះ​មាន​អ្នក​ចុះឈ្មោះ​ដើម្បី​ប្រកួត​បាន​ប្រហែល​២០០​នាក់​ហើយ​ ក្នុង​នោះ​កីឡាករ​ជំនាញ​ក៏​បាន​ប្រហែល​១០០​នាក់​ផង​ដែរ។​

រូបភាព CAMSOC

យ៉ាងណា​អ្នក​រៀបចំ​ខាង​លើ​បន្ថែម​ទៀតថា​ ឥលូវ​នេះ​នៅ​តែ​ទទួល​ចុះ​ឈ្មោះ​ដដែល​សម្រាប់​អ្នក​ដែល​ចង់​ចូលរួម​ប្រណាំង​ និង​ចង់​សម្រាក​បោះតង់​តាម​ឆ្នេរ​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ១៤​ ខាង​មុខ​នេះ។​ ចំពោះ​វិញ្ញាសា​វិញ​មាន​ ៤០​គីឡូម៉ែត្រ​កង់​ភ្នំ​ ២៥​គីឡូម៉ែត្រ​ និង​ ១៥​គីឡូម៉ែត្រ។​

រូបភាព CAMSOC

រំលឹក​ដែរ​ថា​ កម្មវិធី​ប្រណាំង​កង់​តាម​ឆ្នេរ​អរ​ឈើទាល​ ឆ្នេរអូរត្រេស ដល់​ឆ្នេរ​រាម​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​ ហើយ​និង​មាន​ការ​បោះតង់​កម្សាន្ត​តាម​ឆ្នេរ​ទាំង​នោះ​តែ​ម្ដង។​ ចំពោះ​ព័ត៌មាន​លំអិត​ និង​ការ​ចុះឈ្មោះ​អាច​មក​សហព័ន្ធ​ទោចក្រយានយន្ត​ នៅ​ NOCC ឬ​នៅ​ Cambodia Organizer​ ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់