• 2021-02-11 07:42:57
  • បាល់ទាត់

Barca អាច​នឹង​ឈប់​ដាក់ Coutinho ឲ្យ​លេង ដើម្បី​គេច​ពី​ការ​បង់​ប្រាក់​ឲ្យ Liverpool

  • 2021-02-11 07:42:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona អាច​នឹង​បង្ខំ​ចិត្ត​​ដាក់​ឲ្យ Philippe Coutinho អង្គុយ​ទស្សនា​ការ​ប្រកួត​​ទាំង​ប៉ុន្មាន​ដែល​នៅ​សល់​រដូវ​កាល​នេះ ដើម្បី​បន្ថយ​ប្រាក់​ចំណាយ​ខ្លះ​របស់​ក្លឹប។

តាម​រយៈ​រូបភាព​កាល​ពី​សប្ដាហ៍​មុន Coutinho បាន​ត្រឡប់​មក​ហ្វឹកហាត់​​កាយសម្បទា​​​​​​នៅ​ក្លឹប បន្ទាប់​ពី​​មាន​បញ្ហា​របួស។ ការ​រំពឹង គេ​អាច​នឹង​ត្រឡប់​មក​​កាន់​ទីលាន​វិញ​នៅ​ខែ មីនា។ យ៉ាងណា​ គេ​ប្រហែល​មិន​បាន​លេង​ដូច​គ្នា ប្រសិនបើ Barcelona សម្រេច​​ដាក់​ឲ្យ​អង្គុយ​កៅអី​បម្រុង។

ក្នុង​កិច្ច​សម្ភាសន៍​លើ​ទូរទស្សន៍​ អ្នក​កាសែត​អេស្ប៉ាញ​ម្នាក់​ឈ្មោះ​ថា Javi Miguel បាន​ពន្យល់​ថា Barca អាច​​នឹង​​ជៀស​​មិន​ប្រើប្រាស់ Coutinho សម្រាប់​ការ​ប្រកួត​ដែល​នៅ​សល់។ មូលហេតុ ព្រោះ​ពួក​គេ​ចង់​គេច​​ពី​ការ​​​បង់​ប្រាក់​ទៅ​ឲ្យ Liverpool ចំពោះ​កុងត្រា​ដែល​បាន​សន្យា​គ្នា។

នេះ​មាន​ន័យ​ថា ប្រសិន​បើ Coutinho លេង​បាន​៧​ប្រកួត​ទៀត Barca ត្រូវ​បង់​ប្រាក់​៥​លាន​អឺរ៉ូ​ទៅ​ឲ្យ Liverpool សម្រាប់​លក្ខខណ្ឌ​បង្ហាញ​ខ្លួន​ប្រកួត​របស់​កីឡាករ។ ក្លឹប​មាន​មូលដ្ឋាន​ក្នុង​តំបន់​កាតាឡាន់​​ពេល​នេះ​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ ​ដោយ​ជំពាក់​​ដល់​ទៅ​១១២​លាន​ផោន ជាមួយ​១៩​ក្លឹប​ផ្សេង​គ្នា​សម្រាប់​​ការ​ផ្ទេរ​កីឡាករ៕ ​​​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់