• 2021-02-09 03:12:34
  • បាល់ទាត់

Carragher ផ្ដាំ​ថា Liverpool គួរ​ទិញ​កីឡាករ​៣​នាក់​ បើ​ចង់​ប្រជែង​ពាន​ឆ្នាំ​ក្រោយ

  • 2021-02-09 03:12:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jamie Carragher បាន​និយាយ​ថា Liverpool ត្រូវ​ការ​ទិញ​កីឡាករ​ថ្មី​៣​រូប​ចូល​បន្ថែម​ បើ​ចង់​ប្រជែង​ពាន​នៅ​រដូវ​កាល​ក្រោយ ហើយ​គួរ​តែ​សិក្សា​​ពី​បរាជ័យ​​​កាល​លេង​ទល់​នឹង Manchester City។

ការ​មើល​ឃើញ​ពី​ឱកាស​ការពារ​ជើង​ឯក Premier League របស់ Liverpool ហាក់​ថមថយ​ចុះ បន្ទាប់​ពី​ចាញ់ City កាល​ពី​ចុង​សប្ដាហ៍​មុន ៤-១។ បច្ចុប្បន្ន​ក្រុម​របស់​លោក Pep Guardiola កំពុង​ស្ថិត​នៅ​កំពូល​តារាង គម្លាត​​ដល់​ទៅ​១០​ពិន្ទុ​ឯណោះ​ពី Liverpool ហើយ​សល់​មួយ​ប្រកួត​ក្នុង​ដៃ​ទៀត។

អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ព្យាករណ៍​​ថា ហង្សក្រហម​នឹង​មិន​អាច​ការពារ​តំណែង​ជើងឯក​របស់​ខ្លួន​បាន​ឡើយ សម្រាប់​ការ​ប្រកួត​លីគ​​ដែល​នៅ​សល់​១៥​ប្រកួត​ទៀត​។ Liverpool រដូវ​កាល​នេះ​មាន​បញ្ហា​របួស​កីឡាករ​សំខាន់​ៗ​រយៈពេល​យូរ​​ជា​ច្រើន​ដូច​ជា Virgil van Dijk, Joe Gomez និង Diogo Jota។

លោក Jamie Carragher ​ជា​អ្នក​វិភាគ​នៅ​ទូរទស្សន៍ Sky Sport បាន​លើក​ឡើង​ថា ក្រុម​​កីឡាករ​​របស់ Liverpool ដែល​​ចាញ់​កាល​ពី​ថ្ងៃ​អាទិត្យ ប្លែក​មុខ​តែ​២ ៣​នាក់​​ប៉ុណ្ណោះ​ជាមួយ​ក្រុម​ដែល​ចាញ់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ UCL ឆ្នាំ​២០១៨។ ពួក​គេ​ត្រូវ​​តែ​ទិញ​កីឡាករ​៣​នាក់​ចូល​ថែម ក្នុង​នោះ​មាន​ខ្សែ​ការពារ​កណ្ដាល​ម្នាក់ រក​ម្នាក់​មក​ជំនួស Wijnaldum និង​ម្នាក់​ទៀត​ដាក់​នៅ​​ដាក់​ចូល​នៅ​តំបន់​ប្រយុទ្ធ​៣​នាក់​ខាង​លើ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់