• 2021-02-08 02:22:11
  • បាល់ទាត់

​Klopp ​ថា​សុំ​ត្រឹម Top4 គឺ​គ្រប់​គ្រាន់​ហើយ​សម្រាប់​រដូវ​កាល​នេះ​

  • 2021-02-08 02:22:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ហង្ស​ក្រហម Liverpool ​បាន​បន្ដ​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Manchester City ​ក្នុង​លទ្ធផល ​៤-១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។

​បរាជ័យ​នេះ​ដែរ បាន​ធ្វើ​ឱ្យ​លោក Klopp ​អះអាង​ថា​ការ​ប្រជែង​ពាន​រង្វាន់​របស់​ក្រុម Liverpool ​ទំនង​ជា​អស់​ត្រឹម​នេះ​ហើយ។ ​ខណៈ​ដែល​ការ​ប្រកួត​រដូវ​កាល​នេះ ​បើ​អាច​ចូល​ក្នុង​តំបន់ Top4 ​បាន ​ឬ​រក្សា​ខ្លួន​ក្នុង​តំបន់​នេះ គឺ​ជា​រឿង​ល្អ​បំផុត​សម្រាប់​ក្រុម Liverpool ​ព្រោះ​តាំង​ពី​ដើម​រដូវ​កាល​មក ​មាន​កីឡាករ​សំខាន់​ៗ​របួស​ជាប់​រហូត។

​ក្រុម​ហង្ស​ក្រហម​បច្ចុប្បន្ន​នេះ ​ស្ថិត​នៅ​លេខ​៤​ក្នុង​តារាង Premier League ​ដោយ​ចាញ់​ពិន្ទុ​ក្រុម Man City ​កំពូល​តារាង​១០​ពិន្ទុ ​និង​១​ប្រកួត​ក្នុង​ដៃ​ទៀត៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់