• 2021-02-05 11:44:51
  • បាល់ទាត់

Suarez បង្ហាញ​មុខ​អ្នក ដែល​ចង់​ឲ្យ​ខ្លួន​ចេញ​ពី Barcelona

  • 2021-02-05 11:44:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អ៊ុយរុយហ្គាយ​កីឡាករ Luis Suarez បាន​ទម្លាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា គ្រូ​បង្គោល​ក្លឹប Barcelona ជា​អ្នក​ចង់​ឲ្យ​ខ្លួន ចាកចេញ​ពី​ក្លឹប Barcelona។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា៖ " ពេល​ដែល Barca ប្រាប់​ខ្ញុំ​ថា គេ​មិន​ត្រូវ​ការ​ខ្ញុំ​ទេ ខ្ញុំ​ពិត​ជា​ខក​ចិត្ត​ណាស់ មិន​រំពឹង​ទុក​ដល់​ថ្នាក់​ហ្នឹង​នោះ​ទេ។ ក្រោយ​មក​ស្រាប់​តែ Koeman ទូរស័ព្ទ​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​មិន​ស្ថិត​ក្នុង​ផែនការ​របស់​គាត់​ទេ "​ ។

ក្រោយ​ពី​ដឹង​ថា​ គេ​មិន​ត្រូវ​ការ​ខ្លួន​ហើយ Suarez ក៏​បាន​សម្រេច​ចិត្ត​បើក​ការ​ចរចា​ជាមួយ​ក្លឹប Atletico Madrid តែ​ម្ដង​ទៅ។

តាំង​ពី​ផ្លាស់​មក​កាន់​រាជធានី​ម៉ាឌ្រីដ​មក Suarez លេង​បាន​ ២០ប្រកួត និង​រក​បាន ១៤គ្រាប់​គ្រប់​កម្មវិធី​ប្រកួត​របស់​ក្លឹប៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់