• 2021-02-05 10:41:16
  • បាល់ទាត់

Pique៖ អាជ្ញាកណ្ដាល La Liga ច្រើន​តែ​មក​ពី​រាជធានី​ម៉ាឌ្រីដ អញ្ចឹង​ហើយ​បាន​កាន់​ជើង Real

  • 2021-02-05 10:41:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ Barcelona កីឡាករ Gerard Pique បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា អាជ្ញាកណ្ដាល​កាត់​សេចក្ដី​ក្នុង​ក្របខ័ណ្ឌ​ La Liga ច្រើន​តែ​កាន់​ជើង Real Madrid ដោយសារ​តែ​ពួក​គេ​ភាគ​ច្រើន​មក​ពី​រាជធានី​ម៉ាឌ្រីដ។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា៖ " នៅ​ថ្ងៃ​មុន អតីត​អាជ្ញាកណ្ដាល​មួយ​រូប​បាន​និយាយ​ថា ៨៥ភាគរយ​នៃ​អាជ្ញាកណ្ដាល​ [នៅ​ La Liga] មក​ពី​ម៉ាឌ្រីដ " ។

Pique បាន​បន្ត​ថា៖ " គិត​មើល៍​ ម៉េច​ក៏​កាន់​ជើង Real Madrid អត់​ដឹង​ខ្លួន​ដែរ។ ខ្ញុំ​គោរព​ណា​វិជ្ជាជីវៈ​របស់​អាជ្ញាកណ្ដាល ហើយ​ខ្ញុំ​ក៏​ដឹង​ដែរ​ថា ពួក​គេ​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ហើយ តែ​ពេល​ខ្លះ​ខ្ញុំ​ក៏​មាន​ការ​សង្ស័យ​ដែរ " ។

រឿង​អាជ្ញាកណ្ដាល និង​រឿង VAR មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ ក្នុង​ការ​ជជែក​វែកញែក​ក្នុង​ពិភព​បាល់ទាត់។ យ៉ាងណាមិញ បើ​មើល​កំណត់ត្រា​វិន័យ​វិញ នៅ​ក្នុង​រដូវ​កាល​នេះ ទាំង​ក្លឹប Real Madrid និង Barcelona មាន​កាត​លឿង​ ៣៦កាត​ស្មើ​គ្នា ហើយ Real Madrid លើស​កាត​ក្រហម​ ១កាត៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់