• 2021-02-05 07:23:57
  • បាល់ទាត់

Arsenal កំពុង​នៅ​លេខ​១០ តែ Luiz ថា​ក្រុម​នៅ​តែ​មាន​ឱកាស​លើក​ពាន Premier League

  • 2021-02-05 07:23:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsenal នៅ​តែ​មាន​ឱកាស​ឈ្នះ​ពាន Premier League រដូវ​កាល​នេះ ព្រោះ​អ្វី​ៗ​អាច​កើតឡើង​សម្រាប់​ជើង​ទី​ពីរ។ នេះ​ជា​ការ​លើក​ឡើង​របស់​ខ្សែ​ការពារ David Luiz។

ក្រុម​រហស្សនាម​កាំភ្លើង​ធំ​បច្ចុប្បន្ន​កំពុង​ស្ថិតនៅ​ចំណាត់​ថ្នាក់​លេខ​១០​នៃ​តារាង​ពិន្ទុ Premier League បន្ទាប់​ពី​លេង​២២​ប្រកួត គម្លាត​ពី​ក្រុម​កំពូល​តារាង Man City ១៦​ពិន្ទុ និង​៩​ពិន្ទុ​ពី​ក្រុម​លេខ​បួន​ Liverpool។

Arsenal បាន​ចាញ់​៩​ប្រកួត​ហើយ​នៅ​រដូវ​កាល​នេះ ចុងក្រោយ​ទើប​តែ​ចាញ់ Wolves កាល​ពី​ថ្ងៃ​អង្គារ។ ពួក​គេ​​បាន​ធ្លាក់​ចេញ​ពី​ពាន FA Cup ហើយ​បច្ចុប្បន្ន​ពាន​ដែល​ត្រូវ​ប្រជែង​មាន Europa League និង Premier League។

ត្បិត​តែ​ក្រុម​កំពុង​ស្ថិត​នៅ​ចំណាត់​ថ្នាក់​មិន​ល្អ​ក្ដី តែ​ David Luiz នៅ​តែ​មាន​ជំនឿ​ Arsenal មាន​​ឱកាស​ឈ្នះ​ពាន PL។ Luiz បាន​លើក​ឡើង​ថា ក្រុម​ពេល​នេះ​សល់​ពាន​២​ក្នុង​ដៃ។ ពាន Premier League នៅ​តែ​មាន​សង្ឃឹម​អាច​ឈ្នះ។ វា​គឺ​ជា​លីគ​ដ៏​​លំបាក​​បំផុត​ក្នុង​ពិភពលោក ពេល​ខ្លះ​​ទទួល​បាន​១០​ពិន្ទុ​ក្នុង​ខែ​តែ​មួយ អាច​ឡើង​ទៅ​លេខ​១​​ ២​ឬ​នៅ​ចំណាត់​ថ្នាក់​ដដែល​ក៏​ថា​បាន។ គ្រប់យ៉ាង​អាច​កើត​ឡើង៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់