• 2021-02-04 13:33:39
  • បាល់ទាត់

ខ្សែ​ការពារ​ Juventus រូប​នេះសោកស្ដាយ​ ដែល​បាន​បដិសេធ​សំណើ​ស្នើ​សុំ​ទិញ​របស់​ Arsenal

  • 2021-02-04 13:33:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ក្លឹប​ Juventus កីឡាករ​ Giorgio Chiellini បាន​និយាយ​កាល​ពី​ពេល​ថ្មីៗនេះ​ថា​ គេ​ជា​មនុស្ស​ល្ងង់​បំផុត​ហើយ​ ដែល​បដិសេធ​សំណើ​សុំ​ទិញ​របស់​ក្លឹប​ Arsenal កាល​ពី​ខ្លួន​នៅ​អាយុ​១៦ឆ្នាំ (កំឡុងឆ្នាំ២០០០)​ លេង​ឲ្យ​ក្លឹប​នៅ​ Serie C។

.

Chiellini បាន​និយាយ​ថា​៖" ខ្ញុំ​ខ្លួន​ឯង​ផ្ទាល់​គិត​ថា​ ខ្ញុំ​ជា​មនុស្ស​ល្ងង់​បំផុត​ហើយ​ ដែល​បាន​បដិសេធ​សំណើ​សុំ​ទិញ​របស់​ក្លឹប​ Arsenal កាល​ពី​ខ្ញុំ​អាយុ​១៦ឆ្នាំ​ នៅ​លេង​ឲ្យ​ក្លឹប​មួយ​ក្នុង​​ Serie C "។

កីឡាករ​រូប​នេះ​បន្ត​ថា​៖" នៅ​ពេល​នោះ​គឺ​ជា​ពេល​ដែល​ខ្ញុំ​ទទួល​បាន​ការ​ចង់​បាន​ដ៏​ធំ​បំផុត​ហើយ។ តែ​ពេល​នោះ​ខ្ញុំ​មាន​អារម្មណ៍​ថា​អត់​ទាន់​ហ៊ាន​ទទួល​ម៉េច​ទេ​។ ខ្ញុំ​គិត​ថា​ បើ​ខ្ញុំ​ទៅ​ ដូច​ជា​ខ្ញុំ​ក្បត់​នឹង​ក្លឹប​របស់​ខ្លួន​ម៉េច​ទេ​ "។

គួរ​បញ្ជាក់​ផង​ដែរថា​ Chiellini បាន​មកលេងឲ្យ​ Juventus តាំងពីឆ្នាំ២០០៥មក ដោយ​ចូល​រួមលេង​បាន ៥១៨ប្រកួត និង​រកគ្រាប់​បាល់បាន ៣៦គ្រាប់៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់