• 2021-02-04 12:10:57
  • បាល់ទាត់

ក្រោយ​ចាញ់​ក្លឹប​ជាប់​លេខ ១៥ ខ្សែ​ការពារ Liverpool គិត​ថា​ហង្ស​ក្រហម​អស់​គីឡូ​ប្រជែង​យក PL ហើយ

  • 2021-02-04 12:10:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ Liverpool កីឡាករ Andy Robertson បាន​និយាយ​ក្រោយ​ប្រកួត​ចាញ់​ក្លឹប Brighton កាល​ពី​យប់​ម្សិល​ថា ហង្ស​ក្រហម​ចេញ​ពី​ផ្លូវ​ប្រជែង​យក​ពាន Premier League ហើយ។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ " ប្រកួត​អី​ក៏​ដោយ ឲ្យ​តែ​ប៉ះ Man City ជា​ប្រកួត​ធំ​ហើយ តែ​គិត​មក​ទល់​ពេល​នេះ យើង​មិនមែន​ក្នុង​ប្រជែង​យក​ពាន Premier League ទៀត​ទេ។ យើង​មាន​ពិន្ទុ​តិច​ជាង​គេ​ដល់​ទៅ ៧ប្រកួត ហើយ​គេ​សល់​មួយ​ប្រកួត​ក្នុង​ដៃ​ទៀត " ។

យ៉ាងណាក៏ដោយ Robertson ក៏​បាន​សរសើរ​ថា Brighton លេង​ល្អ​ណាស់​ហើយ ពេល​ឈ្នះ Liverpool ១-០ ដូច្នោះ។

ជើងឯក​ឆ្នាំ​ចាស់ Liverpool កំពុង​តែ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ ៤ ដោយ​មាន ៤០ពិន្ទុ៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់