• 2021-02-03 02:49:27
  • បាល់ទាត់

មើល​វីដេអូ ​អ្នក​ចាំទី​ក្រុម Arsenal ​ច្រឡំ​យក​ដៃ​វៃ​បាល់ ​បាន​កាត​ក្រហម​

  • 2021-02-03 02:49:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​កាំភ្លើង​ធំ Arsenal ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង Wolves ​ក្នុង​លទ្ធផល ២-១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Premier League ​នៅ​យប់មិញ​នេះ​។

​ក្រុម Arsenal ​សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ ​មាន​កីឡាករ​កាត​ក្រហម​ដល់​ទៅ​២​នាក់​ឯ​ណោះ ​ដោយ David Luiz ​ម្នាក់​នៅ​នាទី​៤៥+៣ ​និង​អ្នក​ចាំទី Leno ​នៅ​នាទី​៧២។ ​ដោយ​កាត​ក្រហម​អ្នក​ចាំទី​នេះ កើត​ឡើង​ដោយសារ​តែ​រូបគេ​បាន​ចេញ​ផុត​ទីតាំង​របស់​​ខ្លួន ​ហើយ​យក​ដៃ​ទៅ​វៃ​បាល់​ចេញ ទើប​អាជ្ញាកណ្ដាល​ពិន័យ​កាត​ក្រហម​តែ​ម្ដង។

​មាន​មតិ​ជា​ច្រើន​មិន​យល់​សម្រាប់​ការ​សម្រេច​ចិត្ត​ឡើង​មក​ផុត​កន្លែង ​ហើយ​យក​ថៃ​វៃ​បាល់​ចេញ​នេះ​ទេ ព្រោះ​វា​មិន​ស្ថិត​ក្នុង​កាលៈទេសៈ​បាល់​គ្រោះ​ថ្នាក់​ខ្លាំង​ឡើយ។ ​Rio ​អ្នក​និយាយ​បាល់​ម្នាក់​របស់​អង់គ្លេស ​បាន​ហៅ​កំហុស​នេះ​ជា​ជា​កំហុស​កំប្លែង​មួយ​ដែល​កើត​ចេញ​ពី​អ្នក​ចាំទី​ភ្លេច​ខ្លួន៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់