• 2021-02-01 12:41:40
  • បាល់ទាត់

Artetaថា​ ខ្លួន​និយាយ​ជា​មួយ​នាយក​បច្ចេកទេស​ Arsenal ច្រើន​ជាង​ និយាយ​ជា​មួយ​ប្រពន្ធ​លោក​ទៀត

  • 2021-02-01 12:41:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mikel Arteta អ្នក​ចាត់​ការ​ក្លឹប​ Arsenal បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ លោក​ Edu Gaspar នាយក​បច្ចេកទេស​ក្លឹប​របស់​ខ្លួន​ ជា​មនុស្ស​តែ​មួយ​គត់​ ដែល​លោក​បាន​និយាយ​ជា​មួយ​ច្រើន​បំផុត​នៅ​ក្នុង​ឆាក​ជីវិត​។

លោក​ Arteta បាន​និយាយ​ថា​៖" ប្រហែល​ចាប់​តាំង​ពី​ឆ្នាំ​មុន​អី​ហ្នឹង​ ខ្ញុំ​បាន​និយាយ​ជា​មួយ​ Edu ច្រើន​ជាង​គេ​ទាំង​អស់​ក្នុង​ជីវិត​របស់​ខ្ញុំ​ និយាយ​ទៅ​និយាយ​ច្រើន​ជាង​និយាយ​ជា​មួយ​ប្រពន្ធ​ខ្ញុំ​ទៀត​ "។

លោក​បាន​បន្ត​ថា​៖" ដូច​បាន​ដឹង​ហើយ ចាប់​ពី​ឆ្នាំ​មុន​មក​យើង​បាន​ឆ្លង​កាត់​រឿង​លំបាក​ច្រើន​ដូច​ជា​ រឿង​កូវីដ រឿង​ទិញ​ដូរ​កីឡាករ​អី​ហ្នឹង។ សំណាង​ហើយ​យើង​ទាំង​ពីរ​មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​គ្នា​ខ្លាំង​។ យើង​យល់​គ្នា​ច្រើន​ អញ្ចឹង​ហើយបានស្រួលធ្វើការជាមួយគ្នា "៕

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់