• 2021-02-01 02:56:56
  • បាល់ទាត់

Pochettino ដឹក​នាំ PSG រងគ្រោះ​​ប្រកួត​ដំបូង ដោយ​សារ​ក្រុម​​នៅ​តំបន់​កាត់​ចោល

  • 2021-02-01 02:56:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paris St-Germain បាន​បរាជ័យ​ប្រកួត​ដំបូង​របស់​ពួក​គេ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Mauricio Pochettino ដោយ​សារ​ក្រុម​នៅ​តំបន់​កាត់​ចោល Lorient។

ម្ចាស់​ផ្ទះ Lorient ជា​អ្នក​រក​គ្រាប់​បាន​មុន ដោយ​កីឡាករ Laurent Abergel។ Neymar រក​បាន​ពីរ​គ្រាប់​ម្នាក់​ឯង​ដោយ​បាល់​ប៉េណាល់ទី​ បន្ទាប់​ពី​កីឡាករ​​របស់ Lorient សាង​កំហុស​លើ​រូប​គេ​និង Mauro Icardi ជួយ PSG នាំ​មុខ ២-១។

ប៉ុន្តែ​នៅ​នាទី​បន្តបន្ទាប់​ខាង Lorient រក​បាន​២​គ្រាប់​សង​វិញ ដែល​ជា​ការ​ទាត់​បញ្ចូល​ទី​របស់​កីឡាករ Yoane Wissa Levelled និង Terem Moffi។ បញ្ចប់​​​ការ​ប្រកួត Lorient បាន​យក​ឈ្នះ PSG ៣-២។ បរាជ័យ​​នេះ PSG បាន​ធ្លាក់​មក​លេខ​៣ គម្លាត​៣​ពិន្ទុ​ពី​ក្រុម​លេខ​មួយ Lille៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់