• 2021-01-31 08:24:19
  • ព័ត៌មាន

មក​ស្គាល់​មុខ​កីឡាករ​មាន​តម្លៃ​ខ្ពស់​បំផុត​ តាម​ប្រទេស​នីមួយៗ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍

  • 2021-01-31 08:24:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ​ ទំព័រ​បាល់ទាត់ Transfermarkt បាន​គណនា​ពី​តម្លៃ​ខ្លួន​នៃ​កីឡាករ​អាជីព​នៅ​ក្នុង​ប្រទេស​អាស៊ី​។ នៅ​ក្នុង​ថ្ងៃ​នេះ​ដែរ Sabay សូម​នាំ​មក​ជូន​នូវ​កីឡាករ​ ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​តាម​ប្រទេស​នីមួយៗ​នៃ​តំបន់​អាស៊ី​អាគ្នេយ៍៖

ប្រ៊ុយណេ៖ ព្រះអង្គ​ម្ចាស់ Faiq Bolkia ខ្សែ​ប្រយុទ្ធ​ក្លឹប​ព័រទុយហ្គាល់ CS Maritimo ដែល​មាន​តម្លៃ​ខ្លួន ២៤ម៉ឺន​ដុល្លារ។

កម្ពុជា៖ ខ្សែ​បម្រើ​ក្លឹប​វិសាខា ធារី ចន្ថាប៊ីន មាន​តម្លៃ​ខ្លួន ២៧ម៉ឺន​ដុល្លារ។

ឥណ្ឌូណេស៊ី៖ ខ្សែ​បម្រើ​ក្លឹប Bali United កីឡាករ Stefano Lilipaly មាន​តម្លៃ​តម្លៃ​ខ្លួន ៤២ម៉ឺន​ដុល្លារ។

ឡាវ៖ ខ្សែ​ស្លាប​ជម្រើស​ជាតិ​ឡាវ Bounphachan Bounkong មាន​តម្លៃ​ខ្លួន​ប្រមាណ ១២ម៉ឺន​ដុល្លារ។

ម៉ាឡេស៊ី៖ ខ្សែ​បម្រើ​សញ្ជាតិ​ម៉ាឡេស៊ី​លេង​នៅ​ក្លឹប Johor មាន​តម្លៃ​ខ្លួន​ប្រមាណ ៤២ម៉ឺន​ដុល្លារ។

មីយ៉ាន់ម៉ា៖ ខ្សែ​ប្រយុទ្ធ​ អោង ធូ លេង​នៅ​ក្លឹប​បុរីរម្យ​ លីគ​កំពូល​ថៃ មាន​តម្លៃ​ខ្លួន​ប្រមាណ ៣៦ម៉ឺន​ដុល្លារ។

ហ្វីលីពីន៖ អ្នក​ចាំ​ទី​ Neil Etheridge លេង​នៅ​ក្លឹប​អង់គ្លេស​ Brimingham City មាន​តម្លៃ​ខ្លួន​ជិត ៣លាន​ដុល្លារ។

សិង្ហបុរី៖ ខ្សែ​បម្រើ​ក្លឹប Johor កីឡាករ Harris Harun មាន​តម្លៃ​ខ្លួន ៣៦ម៉ឺន​ដុល្លារ។

ថៃ៖ ខ្សែ​បម្រើ​ក្លឹប Hokkaido Consadole Sapporo កីឡាករ ឆនាធិប សរងក្រសិន្ធ (ชนาธิป สรงกระสินธ์ ) មាន​តម្លៃ​ខ្លួន​ជាង ២លាន​ដុល្លារ។

ទីម័រឡេស្តេ៖ ខ្សែ​បម្រើ​ក្រុម​ជម្រើស​ជាតិ​ទីម័រ Patrick Fabiano មាន​តម្លៃ​ខ្លួន​ជិត ៨០ម៉ឺន​ដុល្លារ។

វៀតណាម៖ ខ្សែ​បម្រើ​ក្លឹប​ហាណូយ កីឡាករ ង្វៀន ក្វាងហៃ មាន​តម្លៃ​ខ្លួន​ ៣៦ម៉ឺន​ដុល្លារ។

ឆនាធិប និង Neil ជា​កីឡាករ​ថ្លៃ​ជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍
ធារី ចន្ថាប៊ីន មាន​តម្លៃ​ខ្លួន​ប្រមាណ​ក្បែរ​ ៣០ម៉ឺន​ដុល្លារ (រូបភាព​របស់​ក្លឹប​វិសាខា បង្ហោះ​នៅ​ក្នុង​ទំព័រ​ចន្ថាប៊ីន)

សូម​បញ្ជាក់​ផង​ដែរ​ថា ទិន្នន័យ​ទាំង​នេះ​មិន​សូវ​សុក្រឹត​ទាំង​ស្រុង​ដែរ ដោយសារ​តែ​ប្រទេស​នីមួយៗ​នៅ​តំបន់​អាស៊ី​មាន​ទិន្នន័យ​តិច​តួច​បំផុត​ ដែល​ដាក់​បង្ហាញ​ជា​សាធារណៈ៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី