• 2021-01-29 03:28:05
  • កីឡា​ផ្សេង​ៗ

ប៊ូល​ និង​ប៉េតង់​ បើក​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​ហើយ លេង​លើ​ ៦វិញ្ញាសា​

  • 2021-01-29 03:28:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ប៊ូល​ និង​ប៉េតង់​កម្ពុជា​ ចាប់​ផ្ដើម​បើក​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២០​ របស់​ខ្លួន​ហើយ​ព្រឹកមិញ​នេះ​ នៅ​ក្នុង​ទីលាន​ឯ​ពហុ​កីឡដ្ឋាន​ជាតិ​ ខណៈ​ការ​ប្រកួត​លេង​លើ​៦​វិញ្ញាសា​ បន្ត​រហូត​ដល់​ថ្ងៃ​ទី​៣១​ មករា​ ២០២១។​

កីឡាករចូលរួមព្រឹកមិញ

វិញ្ញាសា​ទាំង​ ៦​ នោះ​រួម​មាន៖​

ទី១​ វិញ្ញាសារ​ ៣-៣​ ផ្នែក​បុរស​ (ពាន​ ក១​ និង​ ក២)​ មាន​ ៤៧​ក្រុម​ចូលរួម​

ទី២​ វិញ្ញាសា​ ៣-៣​ ផ្នែក​នារី មាន ​៨ក្រុម​ចូលរួម​

ទី៣​ វិញ្ញាសា​ ៣-៣​ ផ្នែក​យុវជន​ អាយុ​ ១៨​ឆ្នាំ​ចុះ​ មាន​១៧​ក្រុម​ចូលរួម​

ទី៤​ វិញ្ញាសា​ ២-២​ ផ្នែក​យុវនារី​ អាយុ​ ១៨​ឆ្នាំ​ចុះ​ មាន​១២​ ក្រុម​ចូលរួម​

ទី៥​ វិញ្ញាសា​ ១-១​ ផ្នែក​យុវជន​ អាយុ​ ១៥​ឆ្នាំ​ចុះ​ មាន​២១​ ក្រុម​ចូលរួម​

ទី៦​ វិញ្ញាសា​ ១-១​ ផ្នែក​យុវនារី​ អាយុ​ ១៥​ឆ្នាំ​ចុះ​ មាន​ ១៤​ ក្រុម​ចូលរួម​

កីឡាករចូលរួមព្រឹកមិញ

រំលឹក​ដែរ​ថា​ ដោយ​សារ​តែ​ជំងឺ​កូវីដ​ ១៩​ ទើប​សហព័ន្ធ​កីឡា​ជាតិ​មួយ​ចំនួន​ត្រូវ​បាន​លើក​ពេល​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​ជា​បន្តបន្ទាប់​ ចំណែក​សហព័ន្ធ​កីឡា​ប៊ូល​ និង​ប៉េតង់​ បាន​ចាប់​ផ្ដើម​ការ​ប្រកួត​ព្រឹក​មិញ​នេះ​ហើយ​ ដោយ​ប្រើ​រយៈពេល​ ៣ថ្ងៃ៕​

វិញ្ញាសាប្រកួត

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់