• 2021-01-29 02:33:52
  • បាល់ទាត់

Klopp ​ថា ​ស្គាល់ Liverpool ​នៅ ​ក្រោយ​មើល​ការ​ប្រកួត​យប់មិញ​

  • 2021-01-29 02:33:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Liverpool ​បាន​ស្គាល់​ជ័យជម្នះ​វិញ​ហើយ​ក្រោយ​ពី​ខកខាន​ប៉ុន្មាន​ប្រកួត​មក​នេះ ​ដោយ​ឈ្នះ​យប់មិញ​លើ​ក្រុម Spurs ​តែ​ម្ដង​ក្នុង​លទ្ធផល ​៣-១ ​ពាន​រង្វាន់ English Premier League ​។

​ក្រុម​ហង្ស​ក្រហម​បាន​ត្រលប់​ចូល Top4 ​វិញ​ហើយ ​ក្រោយ​យក​បាន​៣​ពិន្ទុ​ពី​ក្រុម Spurs ​នៅ​យប់មិញ​នេះ។ ​ខណៈ​ដែល​ការ​ប្រជែង​តំបន់​កំពូល​តារាង​របស់​ពួកគេ​ក៏​ចាប់​ផ្ដើម​មាន​សង្ឃឹម​វិញ​ដែរ ​ព្រោះ​គម្លាត​មិន​ឆ្ងាយ​ពិន្ទុ​គ្នា​ប៉ុន្មាន​នោះ​ទេ។ ​

​ក្រោយ​ពី​ចប់​ការ​ប្រកួត​យក​ឈ្នះ​ក្រុម​លេង​ការពារ Spurs ​បាន​ហើយ លោក Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​បាន​និយាយ​ថា​៖ “Liverpool ​បាន​បង្ហាញ​ថា​យើង​ជា​នរណា​ក្នុង​ការ​ប្រកួត​យក​ឈ្នះ Spurs ​នេះ​។ ​យើង​រក​គ្រាប់​បាល់​បាន​យ៉ាង​ស្អាត​និង​ចំ​ពេល​វេលា​ល្អ​ណាស់។ គ្រប់​យ៉ាង​សុទ្ធ​តែ​ល្អ​សម្រាប់​ការ​ប្រកួត​នេះ​។ អ្វី​ដែល​ខ្ញុំ​ឃើញ​នៅ​ថ្ងៃ​នេះ គឺ​ជា​ក្រុម Liverpool ​ពិត​ប្រាកដ​មួយ”៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់