- 2021-01-27 02:49:18
- បាល់ទះ
អ្នកជំនាញបាល់ទះម្នាក់ចែករំលែកថា ក្លឹបចង់ឲ្យកីឡាករមានគុណភាពត្រូវតែពង្រឹងចំណុចនេះ
- 2021-01-27 02:49:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំនាញបាល់ទះម្នាក់ចែករំលែកថា ក្លឹបចង់ឲ្យកីឡាករមានគុណភាពត្រូវតែពង្រឹងចំណុចនេះ
ចន្លោះមិនឃើញ
បច្ចុប្បន្នក្លឹបបាល់ទះអាជីពនៅកម្ពុជាមានកីឡាកររបស់ខ្លួន ដោយបានធ្វើការហ្វឹកហាត់រៀងរាល់ថ្ងៃនៅតាមក្លឹបរបស់គេ។ ក្លឹបអាជីពធំៗរបស់កម្ពុជាបច្ចុប្បន្នមានចំនួន ៥ គឺ ក្លឹប វិសាខា ក្លឹបក្រសួងមហាផ្ទៃ ក្លឹបបញ្ជាការដ្ឋានអង្គរក្ស កងពលធំអន្តរាគមន៍លេខ ៣ និង ក្លឹបអគ្គស្នងការរាជធានីភ្នំពេញ។
យ៉ាងណាកាលពីពេលថ្មីៗក្លឹបទាំង ៥ ខាងលើបានធ្វើការប្រកួតមិត្តភាពដ៏ធំមួយ គឺពានរង្វាន់ខួប ៧ មករា ដែលទើបតែបញ្ចប់ទៅដោយវិសាខាស្ថិតនៅលេខ១។ ក្រោយបញ្ចប់ការប្រកួតនេះលោក គាំ ស៊ាងហ៊ីន គ្រូជំនួយវិសាខា និងគណៈកម្មាធិការជ្រើសរើសកីឡាករបាល់ទះជម្រើសជាតិកម្ពុជាបានបានចែករំលែកថា ក្លឹបដែលចង់ឲ្យកីឡាករមានសក្ដានុពល គួរតែចាប់ផ្ដើមពង្រឹងវិន័យឲ្យបានខ្ពស់ ព្រោះវិន័យគឺតែងនាំឲ្យកីឡាកររីកចម្រើនទាំងបច្ចេកទេស និងកម្លាំងអំណត់បានយូរ។
ជាទូទៅវិន័យនៅតាមក្លឹបនីមួយគឺបានចែងមិនឲ្យកីឡាករដើរលេងយប់ ផឹកស្រា និងគោរពពេលវេលាហ្វឹកហាត់ជាដើម៕