- 2021-01-26 03:36:40
- ប្រដាល់
ទស្សនាទឹកដៃផ្ដួលដៃគូរបស់ Garcia កីឡាករមិនដែលចាញ់ ត្រៀមប៉ះ Pacquiao
- 2021-01-26 03:36:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទស្សនាទឹកដៃផ្ដួលដៃគូរបស់ Garcia កីឡាករមិនដែលចាញ់ ត្រៀមប៉ះ Pacquiao
ចន្លោះមិនឃើញ
អ្នកប្រដាល់វ័យក្មេងប្រកួតមិនដែលចាញ់ Ryan Garcia បានប្រកាសថា ខ្លួននឹងប្រកួតជាមួយកីឡាករជើងចាស់ Manny Pacquiao នៅចុងឆ្នាំនេះ។
Garcia សញ្ជាតិអាមេរិកបាននិយាយថា វាគឺជាការប្រកួតក្នុងក្ដីស្រមៃ ហើយពិតជាមានកិត្តិយសដែលបានប្រកួតជាមួយ Pacquiao។ យ៉ាងណាមិញ ពេលនេះគេមិនទាន់ដឹកច្បាស់ថា ប្រកួតនេះត្រូវណាត់គ្នាក្នុងប្រភេទគីឡូណានៅឡើយទេ។ Garcia បច្ចុប្បន្នកំពុងប្រកួតក្នុងប្រភេទទម្ងន់ Lightweight (៦១គ.ក) ខណៈ Pacquiao លេងក្នុងគីឡូ Welterweight (៦៧គ.ក)។
Garcia វ័យ២២ឆ្នាំជាកីឡាករដែលមានកំណត់ត្រាប្រកួតល្អខ្លាំង ឆ្លងកាត់សង្វៀន២១ប្រកួតឈ្នះទាំងអស់និងផ្ដួលដៃគូបានដល់១៨ដងឯណោះ។ ប្រកួតចុងក្រោយរបស់គេផ្ដួលកីឡាករអង់គ្លេស Luke Campbell នៅទឹកទី៧ យកបានខ្សែក្រវាត់បម្រុង WBC Lightweight។
ខាងក្រោមជាការផ្ដួលដៃគូឲ្យសន្លប់ល្អទាំង១០របស់ Ryan Garcia