• 2021-01-26 03:11:05
  • ប្រដាល់

លន ​បញ្ញា៖​ ខ្ញុំ​ដឹង​ថា​ សូត្រ ប៊ុនធី​ នឹង​វ៉ៃ​កែង​ពេល​គិត​ថា​ចាញ់​ពិន្ទុ​

  • 2021-01-26 03:11:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ដើម​កំណើត​មក​ពី​ខេត្ត​ព្រៃវែង​ លន ​បញ្ញា​ ថា​ខ្លួន​បាន​ដឹង​ និង​ត្រៀម​ជា​និច្ច​នៅ​ពេល​ សូត្រ ប៊ុនធី​ គិត​ថា​ចាញ់​ពិន្ទុ​ហើយ​នោះ​នឹង​លេង​កែង​ ខណៈ​ការ​ប្រកួត​គឺ​ពិត​ជា​ដូច​ការ​គិត​មែន​កាល​ពី​ថ្ងៃ​អាទិត្យ​ នៅ​សង្វៀន អធិរាជគុនខ្មែរ ISI PALM-ISI PIPE។​

លន បញ្ញា និង សូត្រ ប៊ុនធី (រូបភាព PNN)

បញ្ញា​ បាន​ឲ្យ​ដឹង​ថា​ ខ្លួន​ពិត​ជា​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​បាន​យក​ឈ្នះ​ និង​សងសឹក​លើ​ សូត្រ ប៊ុនធី​ វិញ​ព្រោះ​ធ្លាប់​ចាញ់​២ដង​រួច​ហើយ​ជា​មួយ​កីឡាករ​រូប​នេះ។​ ខ្លួន​ពិត​ជា​ហ្វឹកហាត់​ និង​ពង្រឹង​សមត្ថភាព​បាន​ល្អ​ក្នុង​ការ​ប៉ះ​ជា​មួយ​ សូត្រ ប៊ុនធី។​

ដោយ​ខ្លួន​បាន​ដឹង​មុន​ហើយ​នោះ​អំពី​ការ​វ៉ៃ​កែង​របស់​ សូត្រ ប៊ុនធី​ ព្រោះ​បើ​មើល​ឃើញ​ថា​ចាញ់​ពិន្ទុ​កីឡាករ​រូប​នេះ​នឹង​ចេញ​កែង​ហើយ។​ ប៉ុន្តែ​ការ​ចេញ​កែង​នេះ​ក៏​មិន​សូវ​ជា​បាន​ផល​ហើយ។​ ប្រសិន​បើ​ប៉ះ​គ្នា​ជា​ថ្មី​ទៀត​ លន​ បញ្ញា​ នឹង​ព្យាយាម​ហ្វឹកហាត់​ដើម្បី​ធ្វើ​ឲ្យ​បាន​ល្អ​បន្ត​ទៀត​ផង​ដែរ។​

គូខ្សែក្រវាត់

រំលឹក​ដែរ​ថា​ លន ​បញ្ញា​ បាន​យក​ឈ្នះ​ពិន្ទុ​លើ​កីឡាករ​ សូត្រ ប៊ុនធី​ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​នៅ​ PNN។​ ចំណែក​គូ​ខ្សែក្រវាត់​ទម្ងន់​ ៥៤​គីឡូក្រាម​របស់​សង្វៀន​ អធិរាជគុនខ្មែរ ISI PALM-ISI PIPE​នោះ​គឺ​បាន​បញ្ចប់​ផង​ដែរ​ ដោយ​ រិន​ ដេវីត​ ក្លាយ​ជា​ជើងឯក​ ទទួល​បាន​ប្រាក់​រង្វាន់​ ៣០​លាន​រៀល៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់