• 2021-01-25 13:21:44
  • បាល់ទាត់

Odegaard អាច​នឹង​មក​លេង​ឲ្យ​ Arsenal ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង

  • 2021-01-25 13:21:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Martin Odegaard ត្រូវ​បាន​ក្លឹប​ Arsenal ទិញ​យក​ពី​ក្លឹប​ Real Madrid ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​នៅ​ថ្ងៃ​នេះ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Goal។

បើ​តាម​ប្រភព​ដដែល​នេះ​ កីឡាករ​ខាង​លើ​បាន​ព្រម​ចុះ​កុងត្រា​លេង​ឲ្យ​ Arsenal ក្នុង​លក្ខខណ្ឌ​ជើង​រហូត​ដល់​ចប់​រដូវកាល​ឆ្នាំ​២០២០/២១ និង​ទទួល​បាន​ប្រាក់​ក្នុង​មួយ​អាទិត្យ​ជាង​ ៥២,០០០ដុល្លារ​។

ចំពោះ​តម្លៃ​ខ្លួន​ដែល​ Odegaard នឹង​ទទួល​បាន​ មិន​មាន​ភាគី​ខាង​ណា​មួយ​ ចេញ​បកស្រាយ​នៅ​ឡើយ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ក្នុង​​ថ្ងៃ​នេះ​ខ្សែ​បម្រើ​ខាង​លើ​ កំពុង​ឆ្លង​កាត់​តេស្ត​កាយសម្បទា​ ហើយ​ខាង​ក្លឹប​នឹង​ត្រៀម​ប្រកាស​ជា​ផ្លូវ​ការ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ បើ​យោង​តាម​ប្រភព​ខាង​លើ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់