• 2021-01-25 13:13:18
  • បាល់ទាត់

៧ឆ្នាំ​ហើយ ដែល Klopp ដឹកនាំ​ Liverpool ធ្លាក់​ចេញ​ពី FA Cup មុន​គេ​រហូត

  • 2021-01-25 13:13:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jurgen Klopp អ្នក​ចាត់ការ​ក្លឹប Liverpool ហាក់​ដូច​ជា​មិន​សូវ​មាន​ហុងស៊ុយ​ទាល់​តែ​សោះ​នៅ​ក្នុង​ក្របខ័ណ្ឌ FA Cup។ តាំង​ពី​លោក​ឡើង​កាន់​ហង្សក្រហម​នៅ​ឆ្នាំ២០១៥មក លោក​មិន​ដែល​ហែល​ផុត​ពី​ជុំ​ទី៥ នៃ​ពាន​នេះ​ទេ។

ពេល​ដឹកនាំ​ក្លឹប​ដំបូង​ ក្លឹប Liverpool បាន​លេង​ FA Cup នៅ​ឆ្នាំ២០១៦ ហើយ​ធ្លាក់​ត្រឹម​ជុំ​ទី៤ ដោយ West Ham។ នៅ​ឆ្នាំ២០១៧ ធ្លាក់​ត្រឹម​ជុំ​ទី៤ ដដែល ដោយ​ Wolves ឯ​ឆ្នាំ១៨ ចាញ់ West Brom ត្រឹម​ជុំ​ទី៤។ ក្រោយ​មក​ទៀត​ Wolves ទម្លាក់​ហង្ស​ត្រឹម​ជុំ​ទី៣ នៅ​ឆ្នាំ២០១៩។

នៅ​ឆ្នាំ២០២០ Liverpool នៅ​រាង​យូរ​បន្តិច​ដោយ​ដល់​ជុំ​ទី៥ តែ​ត្រូវ​បាន​ Chelsea ទម្លាក់ ហើយ​ឆ្នាំ២១​នេះ​ គូ​សត្រូវ​ពណ៌​ក្រហម Manchester United បាន​យក​ឈ្នះ​ទាំង​ប្រផឹតប្រផើយ​ ដោយ​លទ្ធផល ៣-២។

សូម​ជម្រាប​ផង​ដែរ​ថា​ FA Cup បន្ទាប់​ពី​វគ្គ​ជម្រុះ​មក មាន ៥ជុំ ហើយ​បន្ទាប់​មក​មាន​វគ្គ​ ៨ក្រុម​ ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​ផ្ដាច់ព្រ័ត្រ។ ក្លឹប​មក Premier League ចាប់​ផ្ដើម​លេង​ពី​ជុំ​ទី៣​ទៅ៕

ប្រភព៖ Bleacherreport ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់