• 2021-01-25 09:45:23
  • កីឡា​ផ្សេង​ៗ

លេច​មុខ​ពិធី​ការិនី​អធិប្បាយ​ល្បុក្កតោ​ ប៉ុន្មាន​ថ្ងៃ​នេះ​បញ្ចេញ​ថ្វី​មាត់​មិន​ចាញ់​ប្រុសៗ​

  • 2021-01-25 09:45:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​ការិនី​ដែល​អធិប្បាយ​ការ​ប្រកួត​គុន​ល្បុក្កតោ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ២០២០​ រយៈពេល​៣ថ្ងៃ​កន្លង​ទៅ​ នី​ លីមហ័ង​ និយាយ​ការ​ប្រកួត​លើក​ទី១​ បង្ហាញ​ថ្វី​មាត់​មិន​ធម្មតា​ លាយ​ជា​មួយ​កាយវិការ​ខ្លះៗ​ទៀត​ផង។​

នី​ លីមហ័ង​ (ខាង​ស្ដាំ)

ពិធី​ការិនី​អធិប្បាយ​ការ​ប្រកួត​ល្បុក្កតោ​ ៣ថ្ងៃ​កន្លង​ទៅ​នេះ​គឺ​ឈ្មោះ​ នី​ លីមហ័ង​ ជា​បុគ្គលិក​នៅ​ស្ថានីយ​ទូរទស្សន៍​ថោន​ និង​ជា​ពិធី​ការិនី​នៅ​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន​ បច្ចុប្បន្ន​នេះ​ផង​ដែរ។​ ការ​មក​អធិប្បាយ​ការ​ប្រកួត​និយាយ​ល្បុក្កតោ​ប៉ុន្មាន​ថ្ងៃ​នេះ​គឺជា​លើក​ទី១​ ហើយ​សម្រាប់​រូប​គេ​ ដែល​ពី​មុន​ត្រឹម​ជា​អ្នក​សម្របសម្រួល​ ឬ​អម​ជា​មួយ​ពិធី​ករប៉ុណ្ណោះ។​

នី​ លីមហ័ង​ (ខាង​ស្ដាំទី១)

ការ​អធិប្បាយ​ល្បុក្កតោ​លើក​ទី១​ នេះ​គឺ​លំបាក​ខ្លះៗ​ដែរ​ដោយ​សារ​តែ​មិន​ធ្លាប់​ពី​មុន​ ហើយក្បាច់​គុន​នេះ​មាន​ក្បាច់​ស្នៀត​ច្រើន​ ដូច្នេះ​ហើយ​ត្រូវ​ការ​ស្វែង​យល់​ច្រើន​ទៀតទើប​និយាយ​បាន​ល្អ។​ ដោយ​សារ​តែ​ស្រឡាញ់​ និង​ចង់​ឲ្យ​កម្មវិធី​ដំណើរ​ការ​ដោយ​រលូន​ក៏​ព្យាយាម​ធ្វើ​ឲ្យ​បាន​ល្អ​រហូត​បញ្ចប់។​ យ៉ាងណា​បើ​មាន​ឱកាស​ក្រោយៗ​ទៀត​ខ្លួន​ក៏​ចង់​ធ្វើ​កិច្ចការ​នេះ​បន្តបន្ទាប់​ផង​ដែរ។​ លីមហ័ង ក៏​សុំ​ការ​អភ័យទោសពី​សំណាក់​អ្នក​គាំទ្រ​ និង​អ្នក​ទស្សនា​ផង​ដែរ។​

ទិដ្ឋភាព​បិទល្បុក្កតោម្សិលមិញ

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​ បាន​បញ្ចប់​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​ហើយ​ម្សិលមិញ​នេះ​នៅ​ឯ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ បន្ទាប់​ពី​ធ្វើ​ការ​ប្រកួត​អស់​រយៈពេល​ ៣ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី២២-២៤​ ខែ​មករា​ ២០២១៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់