• 2021-01-22 03:38:25
  • ប្រដាល់

មក​ដឹងមូលហេតុ ​ប៊ួខាវ​កោរត្រងោល ព្រោះ​មាន​រឿង​ពាក់ព័ន្ធ​​នឹង Liverpool

  • 2021-01-22 03:38:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ដេច​ប្រដាល់​ថៃ ប៊ួខាវ​​បាន​បង្ហោះ​រូប​កោរត្រងោល​លើ​ផេក​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន ធ្វើ​ឲ្យ​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​កាល​ពី​ម្សិលមិញ។

​​មូលហេតុ​នៃ​ការ​ធ្វើ​បែប​នេះ​​ដោយ​សារ​តែ ប៊ួខាង​​បាន​សន្យា​ក្នុង​ការ​ប្រកួត​​រវាង Liverpool ជាមួយ Manchester United កាល​សប្ដាហ៍​មុន​ថា បើ​ហង្សក្រហម​មិន​ឈ្នះ​ទេ​គេ​នឹង​កោរ​សក់។ ជាក់ស្ដែង​​​ក្នុង​ការ​ប្រកួត​បញ្ចប់​៩០​នាទី Liverpool បាន​ត្រឹម​ស្មើ​គ្នា ០-០ ប៉ុណ្ណោះ​ជាមួយ​ United។

ដោយ​សារ​តែ​ជាប់​ពាក្យ​​សន្យា​ជាមួយ​អ្នក​គាំទ្រ ប៊ួខាវ​​បាន​ប្រើ​ពេលវេលា​កាល​ពី​ម្សិលមិញ​កោរ​​សក់​ខ្លួន​ឯង​​ដើម្បី​បញ្ជាក់​។ រូបភាព​​៥​សន្លឹក​បង្ហាញ​ពី​សកម្មភាព​កោរសក់​​មាន​អ្នក​ចុច Like ដល់​ទៅ​​ជាង​៤​ម៉ឺន ក្នុង​នោះ​អ្នក​ចុច​ Emoji សើច​មាន​ដល់​ទៅ​ជាង​២​​ពាន់​ឯណោះ។

ប៊ួខាវ​ គឺ​ជា​អ្នក​គាំទ្រ​ដ៏​ខ្លាំង​ក្លា​ម្នាក់​​របស់​ក្លឹប Liverpool នៅ​ប្រទេស​ថៃ។ គេ​ក៏​ធ្លាប់​បាន​ទៅ​ដល់​​កីឡដ្ឋាន Anfield និងមាន​ពេល​មួយ​ពាក់​អាវ​ Liverpool ធ្វើ​ស្រែ​ទៀត​ផង៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់