• 2021-01-21 05:02:33
  • កីឡា​ផ្សេង​ៗ

ណយ​ ផាន់ណា កាយ​សម្ព័ន្ធ​កម្ពុជា​ សមត្ថភាព​រីកចម្រើន​ឈាន​ដល់​ការ​ប្រជែង​មេដាយ​អន្តរជាតិ

  • 2021-01-21 05:02:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ណយ​ ផាន់ណា​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​ ថា​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ និង​ពាន​រង្វាន់​ ថោង​ ខុន​ ទើប​បញ្ចប់​ទៅ​នេះ​បាន​បង្ហាញ​ពី​សមត្ថភាព​រីកចម្រើន​របស់​ក្រុម​កីឡាករ​ កីឡា​ការិនី​ អាច​ឈាន​ដល់​ការ​ប្រជែង​យក​មេដាយ​ ស៊ីហ្គេម​ នៅ​វៀតណាម​។​

ឯកឧត្ដម ថោង ខុន ពេល​បំពាក់​មេដាយ​

លោក​ ណយ​ ផាន់ណា​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ និង​ពាន​រង្វាន់​ ថោង​ ខុន​ លើក​ទី៤​ ដែល​ទើប​បញ្ចប់​ទៅ​នេះ ​គឺ​កីឡាករ​ កីឡា​ការិនី​ មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង​មែនទែន​ ព្រោះ​ត្រៀម​ខ្លួន​សម្រាប់ ​ស៊ីហ្គេម​ ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​ ការ​ប្រកួត​ប្រជែង​នេះ​ក៏​ជា​ការ​បង្ហាញ​សមត្ថភាព​ដើម្បី​ត្រៀម​ចេញ​ទៅ​ហ្វឹកហាត់​រយៈពេល​វែង​នៅ​ប្រទេស​ចិន​ នា​ពេល​ខាង​មុខ​។​

​អគ្គលេខាធិការ​ និង​ជា​គ្រូ​បង្វឹក​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ តាម​ការ​សម្លឹង​ឃើញ​គឺ​កីឡាករ​ កីឡា​ការិនី​ មួយ​ចំនួន​មាន​សមត្ថភាព​រីកចម្រើន​ខ្លាំង​ ដែល​ឈាន​ដល់​កម្រិត​ពិន្ទុ​មួយ​អាចប្រជែង​រក​មេដាយ​បាន​បណ្ដើរៗ​ហើយ​ជា​ពិសេស​ ស៊ីហ្គេម​ លើក​ទី៣១​ នៅ​ វៀតណាម​ ចុង​ឆ្នាំ​២០២១។​

លោក​ ណយ​ ផាន់ណា​

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា​ បាន​បញ្ចប់​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២០​ និង​ពាន​រង្វាន់​បណ្ឌិត​ ថោង​ ខុន​ លើកទី៤​ ហើយ​កាល​ពី​ថ្ងៃ​ទី១៩​ ខែ​មករា​ ឆ្នាំ​២០២១​ នេះ​នៅ​ឯ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ៕​

ទិដ្ឋភាព​កីឡាករកាយសម្ព័ន្ធ​កម្ពុជា(រូបភាព​ NOCC)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់