• 2021-01-21 02:34:45
  • បាល់ទះ

​​គ្រាន់​តែ​គិត​​ក៏​ជក់​ចិត្ត​ដែរ!​ បើ​​​មាន​​អ្នក​បង្កើត​ការ​ប្រកួត​៤​​ស្មើ ​ឲ្យ​មាន​៦​ក្រុមនេះ​​​​ប៉ះ​គ្នា​

  • 2021-01-21 02:34:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​មាន Fan បាល់​ទះ​ជា​ច្រើន​ចង់​ឲ្យ​ក្រុម​របស់ គួន ម៉ុម​, វឿន វាសនា,​ សួន ចាន់ណារ៉ូ និង ផុល រតនៈ​ ប៉ះ​ក្រុម​របស់​ ​សុវណ្ណ​រាជ, ចិត្រ, វ៉ា ​និង យុន ​ក្រោយ​ក្រុម​របស់​វិសាខា​ធ្វើ​ព្យុះភ្លៀង​លត់​ក្រុម ​ធារិទ្ធ សុវណ្ណនាថ គ្រូ​ណាប់ និង​រ៉ាត ព្រម​ទាំង​​ដក​សុវណ្ណនាថ ដាក់​ម៉េងហ៊ួង​​ ក៏​នៅ​តែ​ឈ្នះ​។

​យ៉ាង​ណា​ការ​ប្រកួត​នេះ​​ត្រូវ​បាន​គេ​ដឹង​ថា ទំនង​ជា​ពិបាក​ក្នុង​ការ​ជួប​គ្នា​​ជា​លក្ខណៈ​មិត្ត​ភាព​ក្រៅ​ផ្លូវការ​ ​ពី​ព្រោះ​ក្រុម​របស់​ គួន ម៉ុម​ ហាក់​មិន​​ហ៊ាន​លេង​ ​ក្រោយ​​ប្រធាន​ក្រុម សួន ចាន់ណារ៉ូ ​ចេញ​ខ្លួន​មក​ប្រកាស​ថា គូ​នេះ​ធំ​ពេក​។ ប៉ុន្តែ​​បើ​សិន​ជា​មាន​ស្ថាប័ន​ណា​អាច​រៀប​ចំ​ជា​ពាន​មួយ ដោយ​ជ្រើស​រើស​មួយ​ក្រុម​ ៤ នាក់​លេង​លក្ខណៈ​ប្រកួត​​សិត​​ពិន្ទុ ១៥ ​ដូច​ការ​ប្រកួត​ធម្មតា​​ដែល​ឃើញ​លេង​ទូទៅ​នៅ​តាម​តារាង​នានា​វិញ ​ហើយ​ឲ្យ​មាន ៦ ក្រុម​នេះ​ខាង​ក្រោម​​នេះ​​​​​ប្រកួត​​ជម្រុះ​ចាញ់​ធ្លាក់​​មិន​ដឹង​ថា ល្អ​មើល​ប៉ុណ្ណា​ឡើយ។

​​៦​ក្រុម​ខាង​ក្រោម​នេះ​ជា​គំនិត​របស់​ Sabay ៖​​

  • ១-​ខាង​វិសាខា​មាន គួន ម៉ុម សួន ចាន់ណារ៉ូ វឿន វានសា និង ផុល រតនៈ

  • ២​-ខាង​មហាផ្ទៃ​មាន ម៉េង​ហ៊ួង , ឃុន វាសនា ( យក្ស) ស្នា​លេខ ៥ និង​ ណារិទ្ធ ប៉ះសេ

  • ៣-ខាង​​ស្នង​ការ​មាន ​ធារិទ្ធ, ចាវ (កំពង់ចាម), សម្បត្តិ​ និង រ៉ាត

  • ​៤-​ខាង​អង្គរក្ស សុវណ្ណរាជ ចិត្រ ស្មី​ធំ និង យុន​ ​

  • ​​៥-​ខាង​ សុវណ្ណនាថ ម៉ាប់​​ឆ្វេង វ៉ា និង ខ្មៅ ​ប៉ះ​សេ

  • ៦-ខាង​​កងពល​ ឌូក, ក្ដូ, កុសល ទង់ ប៉ះ​សេ (ដក សំ សាម៉ីត ចេញ​ )

​សូម​បញ្ជាក់​ថា សម្រាប់​ Fan គឺ​ចង់​ឲ្យ​មាន​ការ​ប្រកួត​ធំ​ៗ​បែប​នេះ​ ពី​ព្រោះ​ការ​ប្រកួត​ពិត​ជា​ជក់​ចិត្ត ប៉ុន្តែ​យ៉ាង​ណា​គឺ​មិនទាន់​កើត​ឡើង​ឡើយ។ ​នេះ​គ្រាន់​តែ​ជា​គំនិត​របស់ Sabay បើ​សិន​ជា​​មាន​ការ​រៀបចំ​ឲ្យ​មាន​គូ​នេះ​​ផុស​ឡើង​មែន​​ ដឹង​តែ​ផ្ទុះ​ការ​គាំទ្រ​ជាក់​ជា​មិន​ខាន ​ពិសេស​ Fan ​​បាល់ទះ​តែ​ម្ដង​៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់