• 2021-01-19 02:54:03
  • បាល់ទាត់

Messi ​នឹង​ត្រូវ​ពិន័យ​ធ្ងន់​ខ្លាំង​ បើ​អេស្ប៉ាញ​រក​ឃើញ​ថា ​ជា​ចេតនា​វៃ​គេ​មែន​

  • 2021-01-19 02:54:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ ​នឹង​ពិនិត្យ​មើល​វីដេអូ​ការ​ប្រកួត​ឡើង​វិញ ​ចំពោះ​កំហុស​របស់ Lionel Messi ​ដែល​បាន​បង្ក​ទៅ​លើ​កីឡាករ​ Asier Villalibre ​ឱ្យ​ដួល​។

​​ក្រុម FC Barcelona ​បាន​របូត​ពាន​រង្វាន់ Spanish Super Cup ​បាត់​ទៅ​ហើយ ​ក្រោយ​ពី​ចាញ់​ក្រុម Athletic Club ​ក្នុង​លទ្ធផល ៣-២។ ​យ៉ាងណាមិញ ​ក្នុង​ការ​ប្រកួត​នេះ​ទៀត​សោត Messi ​ក៏​ទទួល​បាន​កាត​ក្រហម​ផង​ដែរ ដែល​ជា​កាត​ក្រហម​លើក​ដំបូង​ក្នុង​អាជីព​បាល់ទាត់​របស់​គេ​នៅ​ក្រុម Barcelona។ ការ​ក្រហម​នេះ ​ដំបូង​ឡើយ​ទំនង​ជា​ត្រូវ​ពិន័យ​តែ​២​ប្រកួត​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​នេះ​អាច​នឹង​កើន​ឡើង​បន្ថែម​ទៀត។

​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ ​បាន​បញ្ជាក់​ថា​ពួកគេ​នឹង​ពិនិត្យ​កន្លែង​បង្ក​កំហុស​ឡើង​វិញ។ ​ប្រសិន​បើ​រក​ឃើញ​ថា Messi ​មាន​ចេតនា​ដើម្បី​ទៅ​វៃ​កីឡាករ Villalibre ​នោះ ​ការ​ពិន័យ​នឹង​បន្ថែម​ទៀត ដោយ​អាច​មាន​ពី​ចន្លោះ​៤​ទៅ​១២​ប្រកួត​ឯ​ណោះ៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់