• 2021-01-19 02:38:09
  • បាល់ទាត់

Real Madrid ​ទិញ​បាន​ខ្សែ​ការពារ​ឆ្នើម​ម្នាក់​ពី Bayern Munich ​ហើយ​

  • 2021-01-19 02:38:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រភព​នៅ​អេស្ប៉ាញ ​បាន​ប្រកាស​ថា​ក្រុម Real Madrid ​ទិញ​បាន​កីឡាករ David Alaba ​ពី​ក្រុម Bayern Munich ​ហើយ ​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ។

Alaba ​នឹង​ត្រូវ​លេង​ឱ្យ​ក្រុម​យក្ស​អាល្លឺម៉ង់​រហូត​ដល់​កុងត្រា​របស់​គេ​អស់​នៅ​ចប់​រដូវ​កាល​នេះ។ បន្ទាប់​មក​ទៀត​ទើប​អាច​ផ្ទេរ​មក​លេង​នៅ​ក្រុម​អធិរាជ​ស​បាន។ ​ខ្សែ​ការពារ​រូប​នេះ​បាន​យល់​ព្រម​កុងត្រា​ជាមួយ Real Madrid ​៤​ឆ្នាំ ​និង​ទទួល​បាន​តម្លៃ​ពលកម្ម​១១​លាន​អឺរ៉ូ​ក្នុង​១​ឆ្នាំ​ផង​ដែរ។

កីឡាករ​វ័យ​២៨​ឆ្នាំ​ខាង​លើ​នេះ​ត្រូវ​បាន​ក្លឹប​ជា​ច្រើន​ដូចជា Barcelona, Man Utd , Liverpool , Chelsea ​និង PSG ​ចាប់​អារម្មណ៍​ដែរ ប៉ុន្តែ​ពួកគេ​មិន​ហ៊ាន​តម្លៃ​ខ្លួន​ដល់ Real Madrid ​ឡើយ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់