• 2021-01-19 01:49:46
  • បាល់ទាត់

អបអរ Arsenal ឡើង​មក Top ១០ នៃ​តារាង​ពិន្ទុ​ Premier League ​វិញ​ហើយ

  • 2021-01-19 01:49:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pierre-Emerick Aubameyang រក​បាន​២​គ្រាប់​ម្នាក់​ឯង ជួយ Arsenal យក​ឈ្នះ Newcastle ៣-០ ឡើង​មក​កាន់​លេខ​១០​នៃ​តារាង​ពិន្ទុ Premier League។

Aubameyang រក​បាន​គ្រាប់​បើក​ឆាក​ដំបូង​នៅ​នាទី​៥០ មុន​ពេល Burkayo Saka ជា​អ្នក​បន្ថែម​គ្រាប់​ទី​២។ Arseanal បាន​រក​ឃើញ​គ្រាប់​ទី​បី ដែល​ជា​ការ​ទាត់​បញ្ចូល​ទី​របស់ Aubameyang ដដែល ក្រោយ​មាន​ការ​បញ្ជូន​ពី Cedric Soares។

Aubameyang សញ្ជាតិ​ហ្គាបុង​វ័យ​៣១​ឆ្នាំ​​រក​បាន​២៩​គ្រាប់​​គិត​គ្រប់​កម្មវិធី​កាល​ពី​រដូវ​កាល​មុន ក្នុង​នោះ​ទាត់​បញ្ចូល​ទី​នៅ Premier League បាន​២២​គ្រាប់។ ប៉ុន្តែ​សម្រាប់​រដូវ​កាល​២០២០-២១ គេ​ហាក់​មិន​មាន​សំណាង​ល្អ បច្ចុប្បន្ន​ទើប​តែ​រក​បាន​៥​គ្រាប់​ប៉ុណ្ណោះ​ក្នុង​លីគ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់