- 2021-01-18 13:37:41
- បាល់ទាត់
Inter រងវិបត្តិធ្ងន់ រកលុយជាង ១០លានបង់ឲ្យ Real Madrid មិនបាន
- 2021-01-18 13:37:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Inter រងវិបត្តិធ្ងន់ រកលុយជាង ១០លានបង់ឲ្យ Real Madrid មិនបាន
ចន្លោះមិនឃើញ
ក្លឹប Inter Milan កំពុងតែជួបវិបត្តិសេដ្ឋកិច្ច ដែលបណ្ដាលមកពីជំងឺកូវីដ-១៩ ដោយក្លឹបអ៊ីតាលីមួយខកខានមកអាចបង់លុយជាង ១០លានដុល្លារឲ្យក្លឹប Real Madrid ដែលថ្លៃបណ្ដាក់សម្រាប់ការនាំចូលខ្សែការពារស្លាបជម្រើសជាតិម៉ារ៉ុក Achraf Hakimi។
តាមពិតទៅ Real Madrid និង Inter Milan ព្រមព្រៀង ៤៨លានដុល្លារអាមេរិក ពេលទិញកាលពីខែកក្កដា ២០២០ តែអ្នកនៅអេស្ប៉ាញបើកភ្លើងខៀវឲ្យបង់លុយជាដំណាក់កាលៗ។ នៅដំណាក់កាលដំបូង ក្លឹប Inter Milan ត្រូវបង់ឲ្យ Real Madrid ជិត ១១លានដុល្លារ ដែលមានកាលកំណត់ត្រឹមខែធ្នូ នេះបើតាមការចុះផ្សាយរបស់ La Republica។
សារព័ត៌មានដដែលបានចុះផ្សាយថា ក្លឹបទាំងពីរបាននិយាយជាមួយ ហើយពន្យាររហូតដល់ខែមីនា។
សូមបញ្ជាក់ផងដែរថា Inter Milan ខកខានបើកប្រាក់ខែឲ្យកីឡាករតាំងពីខែកក្កដា-សីហាមកហើយ តែ Footmob ចុះផ្សាយថា ទឹកចិត្តកីឡាករនៅតែខ្លាំងដដែល ទោះមិនមានចំណូលទៀងទាត់៕
ប្រភព៖ FOTMOB