• 2021-01-18 07:12:57
  • បាល់ទាត់

តោះ​!​ ​​មើល​គុណភាព​ប្រយុទ្ធ​កីឡាករ​​ចំណូល​ថ្មី​វិសាខា​​​កាល​លេង​នៅ​អឺរ៉ុប និង​កាណាដា​

  • 2021-01-18 07:12:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​មុន​នេះ​ក្លឹប​បាល់ទាត់​វិសាខា បាន​ប្រកាស​ជា​ផ្លូវ​ការ​​ក្នុង​​ការ​ចុះ​កុង​ត្រា​យក​បាន​ជម្រើស​ជាតិ​កាណាដា Marcus Haberដែល​ធ្លាប់​​មាន​បទ​ពិសោធ​ជោគជាំ​នៅ​តំបន់​អឺរ៉ុប ​សម្រាប់​ការ​ត្រៀម​រដូវ​កាល​​ថ្មី​នៃ​​លីគ​កំពូល​កម្ពុជា​២០២១។

ខ្សែ​ប្រយុទ្ធ​ដែល​មាន​កម្ពស់​ខ្ពស់​ ​​​សមត្ថភាព​តែត​បាល់​បាន​យ៉ាង​ល្អ​ ដើម្បី​រក​គ្រាប់​បាល់​​​​ខាង​លើ ​ត្រូវ​បាន​​គេ​ដឹង​ថា ធ្លាប់​លេង​​នៅ​អឺរ៉ុប ដូច​ជា West Brom និង​ក្លឹប​ Dundee នៃ​ប្រទេស​ស្កុតឡែន​​ជា​ដើម។ ទោះ​ជា​មាន​វ័យ​ច្រើន​បន្តិច​មែន​ ៣២ ឆ្នាំ​ ប៉ុន្តែ​កីឡាករ​​រូប​នេះ​​ក៏​អាច​ស្ថិត​ក្នុង​​ការ​ចាប់​អារម្មណ៍​របស់​អ្នក​ស្នេហា​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​ផង​ដែរ។

​ដើម្បី​ជ្រាប​កាន់​តែ​ច្បាស់​តោះ​ទៅ​មើល​ពី​សមត្ថភាព​របស់​គេ​​ចន្លោះ​ឆ្នាំ​២០១៦-២០១៩ និង ឆ្នាំ​២០២០ កាល​លេង​​នៅ​​ Cavalry FC ៖

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់