• 2021-01-18 02:39:43
  • បាល់ទាត់

Inter Milan លត់​ក្រុម​របស់ Ronaldo ២-០ បន្ត​ឈរ​ក្បែរ​កំពូល​តារាង

  • 2021-01-18 02:39:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Antonio Conte បាន​ដឹក​នាំ Inter Milan យក​ឈ្នះ​លើ​​ក្រុម​ចាស់​របស់​ខ្លួន Juventus ២-០ ឡើង​ឈរ​លេខ​ពីរ​មាន​ពិន្ទុ​ស្មើ​គ្នា​ជាមួយ​ក្រុម​កំពូល​តារាង AC Milan។

Arturi Vidal បាន​តែត​បញ្ចូល​​ទី​បើក​ឆាក​នៅ​វគ្គ​ទី​មួយ ដែល​ជា​គ្រាប់​ដំបូង​របស់​គេ​​​ក្នុង​លីគ​នា​រដូវ​កាល​នេះ។ Nicolo Barella ជា​អ្នក​បន្ថែម​គ្រាប់​ទី​ពីរ​ឲ្យ Inter ក្រោយ​បច្ចេកទេស​រត់​និង​បញ្ចប់​ទី​យ៉ាង​អស្ចារ្យ។

ក្រុម​​ជើង​ឯក​ចាស់ Juventus ពេល​នេះ​ធ្លាក់​ដល់​លេខ​៥​នៃ​តារាង​ពិន្ទុ Serie A គម្លាត​៧​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង។ សម្រាប់ Inter ក្រោយ​ឈ្នះ​ប្រកួត​នេះ​​ឡើង​៤០​ពិន្ទុ​ស្មើ​គ្នា​ជាមួយ​ក្រុម​លេខ​មួយ AC Milan៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់