• 2021-01-15 13:07:03
  • បាល់ទាត់

Pogba​៖ Man Utd មិន​ទាន់​ដល់​កម្រិត​ Liverpool ទេ តែ​អាច​ឈ្នះ Premier League បាន

  • 2021-01-15 13:07:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​បារាំង​កីឡាករ Paul Pogba បាន​និយាយ​ក្នុង​កិច្ចសម្ភាសន៍​របស់​សារព័ត៌មាន​ Sky Sports កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ក្លឹប​ Mnachester United នៅ​មិន​ទាន់​ដល់​កម្រិត​ក្លឹប Liverpool បាន​ទេ តែ​បិសាច​ក្រហម​អាច​មាន​សង្ឃឹម​ឈ្នះ​ពាន Premier League។

កីឡាករ​រូប​នេះ​បាន​លើក​ឡើង​ថា៖ " យើង​កំពុង​តែ​រីកចម្រើន​ពី​មួយ​ថ្ងៃ​ ទៅ​មួយ​ថ្ងៃ តែ​យើង​នៅ​ជា​ក្រុម​ដ៏​ក្មេង​ខ្ចី​នៅ​ឡើយ។ ពិត​ណាស់​ថា យើង​មិន​ទាន់​នៅ​ដល់​កម្រិត​នឹង​ Liverpool ទេ ដោយសារ​តែ​យើង​នៅ​មិន​ទាន់​លើក​ពាន​ Premier League ដូច​គេ ហើយ​ពេល​ណា​យើង​លើក​បាន​ដូច​ហង្ស​ នោះ​យើង​នឹង​មាន​កម្រិត​ស្មើ​គេ​ហើយ " ។

Pogba បាន​បន្ត​ថា៖ " ប្រសិន​បើ​អ្នក​ចង់​ក្លាយ​ជា​អ្នក​ខ្លាំង នោះ​អ្នក​ត្រូវ​តែ​យក​ឈ្នះ​អ្នក​ខ្លាំង​ដូច​គ្នា ហើយ​យើង​ចង់​យក​ឈ្នះ​ជើងឯក Premier League '' ។

ជើងឯក World Cup ឆ្នាំ២០១៨​រូប​នេះ​ក៏​បាន​បន្ត​ថា ក្លឹប Manchester United នឹង​អាច​ឈ្នះ​ពាន Premier League ម្ដង​ទៀត បើ​សិន​ជា​ក្នុង​ក្រុម​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង។ កីឡាករ​រូប​នេះ​ក៏​ទម្លាយ​ថា​ គេ​កំពុង​តែ​មាន​អារម្មណ៍​ល្អ​ជាង​ពេល​ណាៗ​ទាំង​អស់៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់