• 2021-01-15 04:09:56
  • បាល់ទាត់

ឃើញ​ចង់​បាន​! នាឡិកា​២​ខ្សែ​និង​ចិញ្ចៀន​២​វង់​របស់​ Ronaldo តម្លៃ​សរុប​ជាង​២​លាន​ដុល្លារ

  • 2021-01-15 04:09:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo តែងតែ​​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ជា​និច្ច​ រាល់​ពេល​ដែល​ទៅ​ចូលរួម​កម្មវិធី​ម្ដង​ៗ។ ថ្មីៗ​កន្លង​ទៅ​កីឡាករ​របស់​ Juventus រូប​នេះ​​ទើប​តែ​​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ប្រគល់​ពាន Dubai Soccer Awards ដែល​រៀបចំ​នៅ​មជ្ឈឹមបូព៌ា ដោយ​​បាន​បង្ហាញ​គ្រឿងអលង្ការ​​​ពាក់​លើ​ខ្លួន​តម្លៃ​​រាប់​ម៉ឺន​​ដុល្លារ។

Rolex GMT Master Ice ដែល​មាន​តម្លៃ​៥២​ម៉ឺន​ដុល្លារ

ក្នុង​ដំណើរ​មក​កាន់​កម្មវិធី គេ​ឃើញ Ronaldo បាន​ពាក់​នាឡិកា​ដៃ​មួយ​ខ្សែ​​ប្រភេទ Rolex GMT Master Ice ដែល​មាន​តម្លៃ​៥២​ម៉ឺន​ដុល្លារ។ នាឡិកា​នោះ​បាន​​ផលិត​ឡើង​ចេញ​ពី​មាស​ស​១៨​ការាត់ ដាំ​ជាមួយ​ត្បូង​ពេជ្រ​តូច​​ជុំវិញ​៣០​ការាត់។

ជាមួយ​គ្នា​នោះ គេ​ក៏​ឃើញ​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​ពាក់​ចិញ្ចៀន​​១​វង់​នៅ​ដៃ​កណ្ដាល ដែល​មាន​តម្លៃ​​ជាង​២៧​ម៉ឺន​ដុល្លារ។ ចំពោះ​មួយ​វង់​ទៀត​នៅ​ជាប់​គ្នា​នោះ​តម្លៃ​​ជិត​៧​ម៉ឺន​ដុល្លារ។

ក្នុង​ឆ្នាំ​២០១៨ ពេល​ដែល Ronaldo ត្រឡប់​ទៅ​កាន់ Old Trafford ក្នុង​ជំនួប​ Juventus ប៉ះ​ក្លឹប​ចាស់​ Manchester United ក្នុង​ពាន UCL គេ​បាន​ពាក់​នាឡិកា​មួយ​ខ្សែ​ទៀត​តម្លៃ​១,៦​លាន​ដុល្លារ។ វា​គឺ​ជា​​ផលិតផល​នាឡិកា​​ដ៏​ល្បី​ឈ្មោះ​ថា Franck Muller ដែល​មាន​ដាំ​ពេជ្រ​ស​ចំនួន​១៤២​គ្រាប់៕

នាឡិកា Franck Muller តម្លៃ​១,៦​លាន​ដុល្លារ

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់